ជីវិតកម្សាន្ដ
នាយ ចឺម ទម្លាយប្រវត្តិជូរចត់ខំប្រឹងឡើងឆាករាល់ថ្ងៃ ដើម្បីបំពេញបំណងជូនម្តាយនិងបងស្រី
តារាចម្រៀងនិងជាអតីតតារាកំប្លែងវ័យក្មេងនាយ ចឺម ក្រោយពេលនៃភាពជោគជ័យលើវិថីសិល្បៈបច្ចុប្បន្ននោះ កាលពីគ្រាកន្លងមក តារាចម្រៀងរូបនេះគឺមិនខុសពីតារាប្រុស-ស្រីឯទៀតនោះទេពោល ក៏ធ្លាប់ឆ្លងកាត់នូវប្រវត្តិជូរចត់មួយចំនួនផងដែរ ទម្រាំហែលឆ្លងនិងប្រើជីវិតហ៊ឺហារដូចសព្វថ្ងៃនេះ។

ផ្អែកតាមការរៀបរាប់ភ្ជាប់នឹងសាច់រឿងកម្សត់របស់ខ្លួននាអំឡុងពេលបង្ហាញវត្តមានចូលរួមក្នុងកម្ម វិធីមួយ តារាចម្រៀងមានដើមកំណើតមកពីទឹកដីខេត្តកំពង់ស្ពឺ នាយ ចឺម បានលើកឡើងពីជីវិតតស៊ូដ៏ជូរចត់មួយចំនួនដែលខំប្រឹងដើរច្រៀងដើម្បីបំពេញបំណងជូនដល់អ្នកមានគុណ(ឪពុក-ម្តាយ)និងបងស្រីរបស់ខ្លួនស្ទើររកពេលសម្រាកគ្មាន រហូតធ្វើឲ្យមហាជនសម្តែងការណិតហើយសរសើរទឹក ចិត្តជាកូនកត្តញ៉ូគ្រប់គ្នា។

នាយ ចឺម បាននិយាយប្រាប់ទាំងទឹកភ្នែកហូរហាមថា កាលពីគ្រាកន្លងមកខ្លួនធ្លាប់ឆ្លងកាត់នូវរឿង រ៉ាវលំបាកមួយចំនួនទម្រាំឈានជើងជោគជ័យលើវិថីសិល្បៈដល់ពេលបច្ចុប្បន្ននេះ។ ម្យ៉ាងទៀតនៅ ពេលឆ្លើយទៅនឹងសំនួរជុំវិញការសន្យាជាមួយអ្នកម្ដាយភ្លាមៗនោះ នាយចឺម បានបញ្ជាក់ទាំងទឹក ភ្នែករលឹងរលោងទៀតថា ខ្លួនជាក្មេងម្នាក់ដែលសន្យាហើយត្រូវតែធ្វើឲ្យបាន ដោយធ្លាប់សន្យាជា មួយម្ដាយថា នឹងសងផ្ទះមួយជូនសម្រាប់គាត់ទាំងដែលពេលនោះ ខ្លួនពុំទាន់មានអ្វីទាំងអស់។
តារាចម្រៀង ចឺម បានបន្តថា បន្ទាប់ពីខ្លួនបានសន្យាជាមួយអ្នកម្តាយ គឺចាប់តាំងពីគ្រានោះមកនាយបានខិតខំប្រឹងខ្លាំងណាស់ដើម្បីចេញច្រៀងរកប្រាក់ចំណូលសម្រេចក្តីបំណងជូនអ្នកម្តាយតាមអ្វី ដែលបានសន្យាចំពោះមុខគាត់។ នាយថា អំឡុងរយៈពេលមួយខែ(៣០ថ្ងៃ) គឺខ្លួនរហូតលើស៣០ថ្ងៃក៏មាន ខណៈដែលថ្ងៃខ្លះត្រូវចេញច្រៀងរហូតដល់២ដងឯណ្ណោះ។

ចឺម បានបន្តនិយាយទៀតថា ចំពោះការឡើងច្រៀងម្ដងៗ គឺទទួលបានតម្លៃខ្លួនពី១៥០០ដុល្លារឬ១៦០០ដុល្លារ ហើយនៅពេលទទួលបានលុយទាំងនោះ គឺនាយយកទៅប្រគល់ជូនឲ្យអ្នកម្ដាយស្ទើរ តែទាំងអស់ ពោលគ្រាន់តែទុកក្នុងខ្លួនសម្រាប់ចំណាយផ្សេងៗត្រឹមតែ៥០ឬ១០០ដុល្លារប៉ុណ្ណោះ។ដូច្នេះបើអ្នកអត់ដឹងប្រហែលគេគិតថា ខ្លួនដើរលេងសប្បាយចាយលុយ តែធាតុពិតមិនអញ្ចឹងទេ ។
នាយ ចឺម បានបន្ថែមថា អ្វីៗដែលខំប្រឹងនិងសន្យាចំពោះមុខម្តាយទីបំផុតក៏អាចសងវីឡារធំមួយជូនអ្នកម្ដាយដូចបំណង តែក៏មានការជំពាក់គេខ្លះដែរព្រោះ កាលពីពេលសាងសង់ គឺខ្លួនរកបានប៉ុន្មានធ្វើប៉ុណ្ណឹងរហូតលេចជារូបរាងដូចសព្វថ្ងៃ។ ម្យ៉ាងទៀតបើតាមពិត គឺអ្នកម្ដាយខ្លួនមានបំណងត្រឹមសង់ផ្ទះតូចល្មមទេ តែនាយក៏សម្រេចធ្វើឲ្យធំដើម្បីឲ្យបងស្រីរស់នៅជួយមើលថែម្ដាយ ខណៈនាយថា បងស្រីខ្លួនមានចំណុចល្អណាស់ មិនដែលចង់បានអ្វីពីប្អូនទេ ហើយមានពេលខ្លះតែងតែលួចយំនៅពេលឃើញប្អូនតស៊ូច្រៀងដើម្បីរកលុយទាំងលំបាកជួយផ្គត់ផ្គង់គ្រួសារ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


