ជីវិតកម្សាន្ដ
អូនជាគ្រូពេទ្យ ស្នាដៃថ្មីពីលោក ម៉ម សំនៀង ច្រៀងលើកទឹកចិត្តគ្រូពេទ្យកម្ពុជាប្រយុទ្ធប្រឆាំងកូវីដ-១៩
ដើម្បីជាការលើកទឹកចិត្តនិងដឹងគុណចំពោះក្រុមគ្រូពេទ្យកម្ពុជានាយុទ្ធនាការចូលរួមប្រយុទ្ធប្រឆាំង និងព្យាបាលជំងឺកូវីដ-១៩ ដោយបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរនោះ កវីនិពន្ធលោក ម៉ម សំនៀង បានសម្រេចជ្រើសនិពន្ធបទចម្រៀង ដែលជាស្នាដៃថ្មី(Original Song)មានចំណងជើងថា អូនជាគ្រូពេទ្យ។

បទចម្រៀង អូនជាគ្រូពេទ្យ ដែលជាស្នាដៃនិពន្ធថ្មីពីសំណាក់លោក ម៉ម សំនៀង នេះដែរជាការកត់សម្គាល់បន្ទាប់ពី ត្រូវបានបញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញសង្គមទើបបានរយៈពេលប្រមាណ២ថ្ងៃប៉ុណ្ណោះ គឺភ្លាមៗនេះកំពុងទទួលបានការចាប់អារម្មណ៍គាំទ្រនឹងមានចំនួនអ្នកចូលទស្សនាកើនជាលំដាប់។ ខណៈក៏មានការលើកឡើងថា បទនេះក្រោយពេលបានស្តាប់ហើយពិតជាមានអត្ថន័យចាក់ដោយចំបេះដូងមហាជនខ្មែរ ចំពោះទឹកចិត្តដ៏មិនអាចកាត់ថ្លៃបានរបស់ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោក ម៉ម សំនៀង បានថ្លែងប្រាប់កម្ពុជាថ្មីឲ្យដឹងថា សម្រាប់បទ អូនជាគ្រូពេទ្យ ជាស្នាដៃនិពន្ធថ្មីនិងច្រៀងដោយខ្លួនលោកផ្ទាល់។ បទនេះ បានសម្រេចនិពន្ធឡើងនាអំឡុងពេលកើតមានព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨ វិច្ឆិកា ដែលកម្ពុជាបានផ្ទុះឡើងសារជាថ្មីនូវជំងឺកូវីដ-១៩ឆ្លងដល់សហគមន៍។ ចំពោះគោលបំណងនៃការនិពន្ធបទ អូនជាគ្រូពេទ្យ ត្រូវបានលោក ម៉ម សំនៀង បញ្ជាក់ដោយខ្លីថា លោកបានធ្វើឡើង ដើម្បីចូលរួមចំណែកលើកទឹកចិត្តនឹងអរគុណចំពោះក្រុមគ្រូពេទ្យកម្ពុជា ដែលបានលះបង់យ៉ាងធំធេង នៅពេលវេលាទាំងកម្លាំងកាយចិត្ត ក្នុងការព្យាបាលនិងប្រយុទ្ធប្រឆាំងនូវជំងឺដ៏កាចសាហាវកូវីដ-១៩។ លោកថា អ្វីដែលសំខាន់ទៀតនោះ គឺចង់ឲ្យបទចម្រៀងមួយនេះ ឮដល់ក្រុមគ្រូពេទ្យគ្រប់រូបនិងទូទាំងប្រទេសតែម្តង។


លោក ម៉ម សំនៀង បាននិយាយទៀតថា សារចុងក្រោយរបស់លោក គឺគ្មានអ្វីក្រៅតែពីការលើកទឹកចិត្តនិងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកម្ពុជានោះទេ។ ម្យ៉ាងទៀតលោក ក៏បានអំពាវនាវដល់មហាជនខ្មែរគ្រប់រូបត្រូវចូលរួមជួយក្រុមគ្រូពេទ្យកម្ពុជា ជួយប្រជាជនកម្ពុជា ជួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩។ សូមជម្រាបថា លោកម៉ម សំនៀង បច្ចុប្បន្នក្រៅតែការនិពន្ធបទចម្រៀងលោក ក៏ជាអ្នកសារព័ត៌មានល្បីឈ្មោះមួយរូបប្រចាំនៅស្ថានីយទូរទស្សន៍BTV ផងដែរ៕
សូមទស្សនាវីដេអូ
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ខ្លាំងមែន!!! ចេញលទ្ធផលហើយ តន់ ចន្ទសីម៉ា មានអ្នកចូលទស្សនា៥២៥លានដង ក្នុងឆ្នាំ២០២០
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


