Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា ស្រី ចាន់ថន ចាត់ទុកបទ «Time To Rise» ប្រៀបដូចកញ្ចក់ឆ្លុះបញ្ចាំងពីការអភិរក្ស និង​អភិវឌ្ឍន៍ លើកតម្កើងមរតកជាតិ​

បានផុស

នៅ

ខណៈ MV«Time To Rise» កំពុង​ទទួល​បាន​ការ​គាំទ្រ និង​ការ​ទស្សនា​កើន​ឡើង​រហូតដល់​ទៅ​ជាង ១០០ លាន​ដង ដែល MV បទ​នេះ ជា​ការ​ច្រៀង​រួមគ្នា​រវាង​តារា​ចម្រៀង​រ៉េប វណ្ណដា និង​ព្រឹទ្ធាចារ្យ​លោកតា គង់ ណៃ គឺ​មាន​ការ​ចូលរួម​អបអរសាទរ​យ៉ាង​ច្រើន​ពី​សំណាក់​មហាជន​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា​នេះ​ដែរ​ស្រាប់តែ​លោក​ឧកញ៉ា ស្រី ចាន់ថន បាន​បញ្ចេញ​ទស្សនៈ​ដោយ​ចាត់​ទុក​បទ «Time To Ri se» ប្រៀប​ដូច​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ការ​អភិរក្ស និង​អភិវឌ្ឍន៍​លើក​តម្កើង​មរតក​ជាតិ។

លោក​ឧកញ៉ា ស្រី ចាន់ថន លើក​ឡើង​ថា «Time To Rise អាច​និយាយ​បាន​ថា ជា​បទ​ចម្រៀង​មួយ​ដែល​ប្រៀប​ដូច​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ការ​អភិរក្ស និង​អភិវឌ្ឍន៍​លើក​តម្កើង​មរតក​ជាតិ អាច​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង និង​ក្រៅ​ប្រទេស​ជាច្រើន​លើ​សកលលោក​បាន​ស្គាល់​ពី​សិល្បៈ​ខ្មែរ ដោយ​ទទួល​បាន​ការ​គោរព​សាទរ ស្រឡាញ់ និង​ទទួល​ស្គាល់​វិស័យ​សិល្បៈ​នៅ​កម្ពុជា។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា ក្នុងនាម​ខ្ញុំ​ផ្ទាល់​ជា​ជនជាតិ​ខ្មែរ សូម​ចូលរួម​អបអរសាទរ និង កោតសរសើរ ក៏​ដូចជា​មាន​មោទកភាព​បំផុត​ចំពោះ​ស្នាដៃ​ផលិត​របស់​ប្អូនប្រុស វណ្ណដា-Vanda ដែល​បាន​បង្កើត​ស្នាដៃ​ផលិត​នូវ​បទ​ចម្រៀង Time To Rise ដោយមាន​ការចូលរួម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ ទៀត​ផង ដោយមាន ១០០ លាន ការ​ចូល​ទស្សនា។

បន្ថែម​ពី​នេះ លោក​ឧកញ៉ា ស្រី ចាន់ថន បាន​និយាយ​ថា ក្នុង​នោះ​ខ្ញុំ​សង្ឃឹមថា ពុក​ម៉ែ​បងប្អូន​ទាំងអស់ នឹង​បន្ត​លើក​ទឹកចិត្ត ក៏ដូចជា​គាំទ្រ​ដល់​ប្អូនៗ ដើម្បី​បង្កើត​ស្នាដៃ​ថ្មីៗ​បន្ត​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ដឹង​ថា ខ្មែរ​អាច​ធ្វើ​បាន។

សូម​ជម្រាប​ដែរ​ថា បន្ទាប់ពី​វីដេអូ​ចម្រៀង​ដើម​បទ Time to Rise ទទួល​បាន​ការ​គាំទ្រ​ជា​បន្ត​រហូត​មាន​ការ​ចូល​ទស្សនា​ចំនួន ១០០ លាន​ដង​នោះ តារា​ចម្រៀង​រ៉េប វណ្ណដា បាន​ព្រលយ​ថា នឹង​មាន​សមិទ្ធផល​ថ្មី​បន្ត​ទៀត​នា​ពេល​ឆាប់ៗ​ខាងមុខ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម