ជីវិតកម្សាន្ដ
តួឯកស្រីរឿង ”អធិរាជឆ្លងភព” បរិច្ចាគប្រាក់ ១សែនដុល្លារ អបអរគម្រប់១០ឆ្នាំចូលសិល្បៈ
តារាសម្តែង Kim GoEun បានបរិច្ចាគទឹកប្រាក់ចំនួន ១០០ លានវ៉ុន (ប្រហែល១សែនដុល្លារ) ទៅកាន់មន្ទីរពេទ្យកុមារ Seoul National University Children ដើម្បីអបអរគម្រប់ខួប១០ឆ្នាំនៃការចួលសិល្បៈ ក៏ដូចជាតបស្នងនៅសេចក្តីស្រឡាញ់របស់អ្នកគាំទ្រនាង។

ក្នុងនោះ Kim GoEun បានបរិច្ឆាគប្រាក់ក្រោមឈ្មោះ “Kim GoEun & Kim GoEun’s Fans” ហើយនាងក៏បាននិយាយថា ” អំណោយសម្រាប់មន្ទីរពេទ្យកុមារ Seoul National University Children ដែលបានបរិច្ចាគជារៀងរាល់ឆ្នាំ នឹងប្រើប្រាស់ប្រកបដោយអត្ថន័យសម្រាប់ការព្យាបាលកុមារមកពីគ្រួសារដែលមានចំណូលទាប ហើយកំពុងជួបការលំបាក ក្នុងការព្យាបាលដោយសារបន្ទុកសេដ្ឋកិច្ច។’
នាងបានបន្តទៀតថា “វាយូរណាស់មកហើយ ដែលខ្ញុំបានឃើញអ្នកគាំទ្រតាមរយៈការជួបជាមួយ អ្នកគាំទ្រ។ ខ្ញុំបានក្រឡេកមើលទៅកាន់អ្នកគាំទ្រ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងទទួលបានក្តីស្រលាញ់ខ្លាំង។ ដើម្បីបង្ហាញពីការដឹងគុណរបស់ខ្ញុំ។ ខ្ញុំចង់បរិច្ចាគក្នុងនាមអ្នកគាំទ្រ ខ្ញុំនឹងបន្តធ្វើការចែករំលែក ដើម្បីឱ្យខ្ញុំក្លាយជាតារាសម្តែងដ៏មានមោទនភាពចំពោះអ្នកគាំទ្រផងដែរ។”

សូមបញ្ចាក់ថា Kim Go-eun បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១២ ជាមួយរឿង ‘Eungyo’ ហើយត្រូវបានសាធារណជនស្រឡាញ់ចូលចិត្ត ដោយការបង្ហាញខ្លួនក្នុងការងារជាច្រើនរួមទាំងរឿងភាគដែលទើបបញ្ចប់ថ្មីៗនេះរបស់ទូរទស្សន៍ TVN មានចំណងជើងថា ‘Little Women’ ដែលទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖YouTuber ម្នាក់ ទម្លាយមូលហេតុពីការឡើងទម្ងន់យ៉ាងឆាប់រហ័ស របស់ Park Bom
ចុចអាន៖ ក្រុមច្រៀង OMEGA X រងអំពើហិង្សាពីនាយកប្រតិបត្តិផលិតកម្ម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ