ជីវិតកម្សាន្ដ
ម្ចាស់មកុដ MGI ឆ្នាំមុន ចេញមុខមកសុំចិត្តទស្សនិកជនវៀតណាម ឈប់ដៀមដាមគេឯង
បន្ទាប់ពីភាពចម្រូងចម្រាសរវាងទស្សនិកជនវៀតណាម និងស្ថាប័ន Miss Grand International ហាក់មិនព្រមបញ្ចប់ ម្ចាស់មកុដ MGI ឆ្នាំ២០២១ បវរកញ្ញា Nguyen Thuc Thuy Tien បានមុខមក Live និយាយពាក្យក្នុងចិត្ត និងបានសម្ដែងការសោកស្តាយចំពោះរឿងរ៉ាវដែលកំពុងកើតឡើង។

ក្រោយបញ្ចប់កម្មវិធីប្រកួត Miss Grand International 2022 ទស្សនិកជនវៀតណាមបានធ្វើការ Unfollow ផេក Instagram និង Facebook របស់ប័ន Miss Grand International និង Nguyen Thuc Thuy Tien យ៉ាងគំហុក ដោយសារមិនពេញចិត្តលទ្ធផលកំពូលទាំង ១០ ចុងក្រោយ។

រឿងរ៉ាវនេះកាន់តែក្ដៅគគុក បន្ទាប់ពីលោក ណាវ៉ាត់ អះអាងនឹងតែងតាំងបវរកញ្ញាវៀតណាម ឱ្យកាន់តំណែងលំដាប់រងទី៥ ប្រសិនទស្សនិកវៀតណាមធ្វើឱ្យបណ្ដាញសង្គមរបស់ស្ថាប័នកើនឡើងដល់ ៧លាននាក់ត្រឹមរយៈពេល ២៤ម៉ោង ដែលការអះអាងនេះរឹតតែធ្វើឱ្យវៀតណាម ខឹងសម្បារជាមួយស្ថានិករូបនេះយ៉ាងខ្លាំង។

យ៉ាងណាមិញ កាលពីយប់ម្សិល ស្ថាប័ន MGI បានប្រកាសតែងតាំងបវរកញ្ញាហ្វីលីពីនឱ្យកាន់តំណែងលំដាប់រងទី៥ ជំនួសបវរកញ្ញាដែលលាលែងពីតំណែង ខណៈទស្សនិកជនវៀតណាម នៅតែបន្តដៀមដាមទៅលើស្ថាប័ន MGI។

ជុំវិញរឿងរ៉ាវដ៏ល្អក់កករនេះដែរ បវរកញ្ញា Thuy Tien ទ្រាំនៅស្ងៀមទៀតលែងបាន ដោយនាងបានចេញមកធ្វើការ Live សុំចិត្តទស្សនិកជន ឈប់បន្តប្រើសម្តីធ្ងន់ៗទៅលើបវរកញ្ញាប្រទេសផ្សេង ក៏ដូចជាស្ថាប័ន MGI តទៅទៀត ដែលវាធ្វើឲ្យប៉ះពាល់ទាំងអ្នកក្នុងស្រុកដែលមិនដឹងអី និងទស្សនិកជនបរទេសដែលគាំទ្រវិស័យសម្រស់។ លើសពីនេះ នាងសង្ឃឹមថា អ្នកគាំទ្រវៀតណាមនឹងរក្សាភាពស្ងប់ស្ងាត់ ហើយព្រមទទួលយកលទ្ធផលរបស់គណៈវិនិច្ឆ័យ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ថាបនិក MGI នឹងឱ្យតំណែងលំដាប់រងទី៥ ទៅវៀតណាម ប្រសិនបណ្ដាញសង្គមរបស់ស្ថាប័នកើនអ្នកតាមដាន ៧លាននាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


