ជីវិតកម្សាន្ដ
Lee Jong Suk លុបចោលជំនួបជាមួយអ្នកគាំទ្រភ្លាមៗ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩
តារាសម្តែង Lee Jong Suk បានលុបចោលកាលវិភាគការស្វាគមន៍នៅលើឆាកសម្រាប់ខ្សែភាពយន្តរឿង ‘Decibel’ បន្ទាប់ពីបានធ្វើតេស្តរកឃើញវិជ្ជមានសម្រាប់ការឆ្លងវីរុស COVID-19 ។

ខាងក្រុមហ៊ុន Mindmark ដែលជាអ្នកចែកចាយភាពយន្ត “Decibel” បានប្រកាសលុបចោលកាលវិភាគតាមរយៈ Facebook កាលថ្ងៃទី ២០ ខែវិច្ឆិកាថា “ទាំងតួសម្តែង និងបុគ្គលិកបានធ្វើតេស្តក្នុង អំឡុងពេលព្រឹត្តិការណ៍ស្វាគមន៍នៅលើឆាកសម្រាប់រឿង ‘Decibel’ ហើយតារាសម្តែង Lee Jong Suk បានធ្វើតេស្តវិជ្ជមានCOVID-19 ។

ពួកគេបានពន្យល់ថា ”ក៏ដូចជាដើម្បីសុវត្ថិភាពរបស់អ្នករាល់គ្នារួមទាំងទស្សនិកជន យើងបានសម្រេចចិត្តលុបចោលព្រឹត្តិការណ៍នេះ ព្រោះវាត្រូវបានវិនិច្ឆ័យថា ការស្វាគមន៍លើឆាកមិនអាចធ្វើបានទៀតទេ”។

ពួកគេបានបញ្ជាក់ទៀងថា “Lee Jong Suk កំពុងរង់ចាំលទ្ធផល PCR ។ តារាសម្ដែងមានអារម្មណ៍សោកស្ដាយដែលមិនអាចជួបទស្សនិកជនផ្ទាល់។ យើងសូមអភ័យទោសចំពោះការលុបចោលការស្វាគមន៍លើឆាកភ្លាមៗ។ យើងសុំការយោគយល់របស់អ្នកគាំទ្រដោយចិត្តស្មោះ។

យ៉ាងណាមិញ រឿង “Decibel” គឺជាខ្សែភាពយន្តសកម្មភាពភេរវកម្ម ដោយរឿងនេះ Lee Jong Suk ក៏សម្ដែងជាតួអង្គចិត្តអាក្រក់ជាលើកដំបូងក្នុងជីវិតរបស់លោក ហើយរឿងនេះកំពុងការគាំទ្រពីទស្សនិកជន ក្រោយបានចាក់ផ្សាយកាលពីថ្ងៃទី ១៦ កន្លងទៅនេះ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖JENNIE ទម្លាយថា BLACKPINK មិនបានគេង ៤ ថ្ងៃក្នុងអំឡុងពេលថត MV បទ ‘Shut Down’
ចុចអាន៖Lee Jong Suk សម្ដែងជាតួអង្គចិត្តអាក្រក់ លើកដំបូង ក្នុងខ្សែភាពយន្តមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


