ជីវិតកម្សាន្ដ
Lee Jong Suk សម្ដែងជាតួអង្គចិត្តអាក្រក់ លើកដំបូង ក្នុងខ្សែភាពយន្តមួយ
ខ្សែភាពយន្ត Decibel បានចេញផ្សាយ Trailer របស់ខ្លួន ស្របពេលដែលតារាសម្ដែង Lee Jong Suk សម្ដែងជាតួអង្គចិត្តអាក្រក់លើកដំបូងក្នុងជីវិតរបស់លោក។

ជាមួយគ្នានេះដែរ ខ្សែភាពយន្ត Decibel ក៏មានការចូលរួមសម្ដែងដោយ Cha Eun Woo ដែលដើរតួជាមិត្តរួមការងាររបស់ Lee Jong Suk និងតារាសម្ដែង Kim Rae Won ។
គួរបញ្ជាក់ដែរថា រឿងនេះលាតត្រដាងពីគ្រាប់បែកសំឡេងមួយ ត្រូវបានរកឃើញនៅកណ្តាលទីក្រុង។ ការវាយប្រហារភេរវកម្មនេះកើតឡើង បន្ទាប់ពីឧប្បត្តិហេតុមួយដែល បានកើតឡើងកាលពីមួយឆ្នាំមុននៅក្នុងនាវាមុជទឹក ហើយឥស្សរជនសំខាន់ៗដូចជាមេបញ្ជាការនាវាមុជទឹក អ្នកយកព័ត៌មាន និងសមាជិកនៃបញ្ជាការគាំពារសន្តិសុខការពារជាតិមករួមគ្នាដើម្បីព្យាយាមបញ្ឈប់គ្រាប់បែក។
លើសពីនេះ សាច់រឿងនេះចូលរួមសម្ដែងដោយតារាប្រុស Kang Do Young គឺជាមេបញ្ជាការនាវាមុជទឹក។ គាត់គឺជាតួអង្គសំខាន់មួយរូប ដែលជាប់ពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុនាវាមុជទឹក ដែលជាមូលហេតុនៃការវាយប្រហារភេរវកម្ម។ ដោយឡែក Oh Dae Oh គឺជាអ្នកយកព័ត៌មាន ចំណែក Cha Young Han គឺជាសមាជិកនៃទីបញ្ជាការគាំទ្រសន្តិសុខការពារជាតិ។


ទន្ទឹមនោះគ្នានេះដែរ ក្រោយវីដេអូខ្លីបានបញ្ចេញ អ្នកគាំទ្រទូទាំងអាស៊ីហាក់ទន្ទឹងរង់ចាំមើលតួអង្គសំណព្វចិត្តរៀងៗខ្លួន ខណៈខ្សែភាពយន្ត Decibel គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២២ ខាងមុខនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាអាស៊ី ៥ រូប ប្រឹងជ្រៀតខ្លួន រហូតក្លាយទូតសុឆន្ទៈឲ្យម៉ាកយីហោបរទេស
ចុចអាន៖ហ្វេនបើកភ្នែកធំៗ ក្រោយលេចរូបភាព Gong Yoo ពេលអាយុ ២៩ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


