ជីវិតកម្សាន្ដ
ទម្លាយតម្លៃឈុតដែល Jung Kook ស្លៀកសម្ដែងនៅក្នុងពិធីបើកការប្រកួត World Cup ថ្ងៃមុន
វត្តមាននៃការសម្តែងរបស់តារាចម្រៀង Jung Kook សមាជិកក្រុម BTS នៅថ្ងៃបើកកម្មវិធីប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 បានបង្កការចាប់អារម្មណ៍ពីទស្សនិករាប់លាននាក់នៅជុំវិញពិភពលោក។ ក្រៅពីខ្លឹមសារនៃបទចម្រៀង “Dreamers” ដ៏មានអត្ថន័យ សាធារណជនជាច្រើនផ្ទុះការចាប់អារម្មណ៍ខ្លាំងផងដែរទៅលើស្ទីលតុបតែងខ្លួនរបស់តារាប្រុសរូបនេះ ជាពិសេសតម្លៃឈុតដែល Jung Kook ស្លៀកសម្ដែងនៅលើឆាក World Cup 2022 ។

យោងតាមប្រភពពី Bestie បានឱ្យដឹងថា អាវក្រៅ និងខោជើងវែង ដែល Jungkook បានស្លៀកពាក់ គឺជាម៉ាកយីហោ Versace របស់អ៊ីតាលី ខណៈអាវមានតម្លៃជាង ១៤,៧៧៥ដុល្លារ រីឯខោវិញមានតម្លៃប្រហែល ១,២២៥ដុល្លារ។


លើសពីនេះ ស្បែកជើងកវែងរបស់ Jung Kook គឺជាទំនិញពីម៉ាក Bottega Veneta ដែលមានតម្លៃជាង ១,៦៥០ដុល្លារ ហើយក្រវិលរបស់តារាប្រុសរូបនេះបានមកពីម៉ាក One Enough មានតម្លៃប្រហែល ៧១ដុល្លារ។ សរុបត្រួសៗ មួយឈុតរបស់ Jung Kook កាលពីប៉ុន្មានថ្ងៃមុនមានប្រមាណ ១៧,៧២១ដុល្លារអាមេរិក។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា តារាចម្រៀង Jung Kook បានបង្ហាញខ្លួនច្រៀងជាមួយតារាចម្រៀងប្រទេសកាតា លោក Fahad Al Kubaisi នៅក្នុងពិធីបើកការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ដែលធ្វើឡើងនៅកីឡដ្ឋាន Al Bayt ប្រទេសកាតា។ ជាមួយអ្នកទស្សនាផ្ទាល់ជាង ៦ម៉ឺននាក់ Jung Kook សម្ដែងបានយ៉ាងល្អនៅពីមុខទស្សនិកជន និងបានបង្កើតប្រវត្តិសាស្ត្រ ក្លាយជាតារាអាស៊ីដំបូងគេបង្ហាញខ្លួននៅលើឆាក FIFA World Cup ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកដឹងអត្ថន័យបទចម្រៀងរបស់ Jungkook សម្ដែងបើកការប្រកួត World Cup យប់មិញ
ចុចអាន៖ កាតា ហ៊ានចំណាយរាប់រយពាន់លានដុល្លារ ក្រោយក្លាយជាម្ចាស់ផ្ទះ World Cup ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


