ជីវិតកម្សាន្ដ
មកដឹងអត្ថន័យបទចម្រៀងរបស់ Jungkook សម្ដែងបើកការប្រកួត World Cup យប់មិញ
ក្រោយពីការសម្តែងបើកការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ របស់ Jungkook មានមាតិជាច្រើនសរសើរជាមួយនឹងបទ “Dreamers” ហើយបទចម្រៀងនេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង នឹងបង្កប់ន័យយ៉ាងជ្រាលជ្រៅដល់ក្រុម ដែលចូលរួម World Cup ឆ្នាំ ២០២២ ។

បទ “Dreamers” ដែលទើបនឹងចេញថ្មីរបស់ Jungkook ដែលផលិតឡើងសម្រាប់ការស្តែងពិធីបើកការប្រកួត World Cup ឆ្នាំ ២០២២ តារាចម្រៀងកូរ៉េវ័យក្មេងរូបនេះមានកិត្តិយសក្នុងការសម្ដែងបទ ចម្រៀងនេះក្នុងកម្មវិធី World Cup ជាមួយតារាចម្រៀងប្រចាំប្រទេសកាតាលោក Fahad Al Kubaisi ។

បទចម្រៀងនេះមានសាច់ភ្លេង និងទំនុកច្រៀងដ៏រស់រវើក ដែលបានបង្កប់ន័យដើម្បីជំរុញទឹកចិត្តក្រុម ដែលចូលរួមក្នុងការប្រកួត World Cup ជាពិសេសត្រង់ប៉ារ៉ូលច្រៀងថា “We are dreamers, let’s make dreams come true, because we can.” ដែលមានន័យថា «យើងបានសុបិន សូមឲ្យសុបិនក្លាយជាការពិត ព្រោះយើងអាចធ្វើបាន»។

យ៉ាងទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េបានបង្ហើបម្តងហើយម្តងទៀតថា BTS បានរៀបចំបទចម្រៀងនេះ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ហើយជាមួយគ្នានេះ ការដែលមានតែ Jungkook ម្នាក់សម្តែងក្នុងពិធីបើកព្រឹត្តិការណ៍ក៏ធ្វើឱ្យអ្នកគាំទ្រច្រើនសោកស្ដាយ ដោយសមាជិកទាំងអស់មិនបានចូលរូមសម្តែងផងដែរ។

យ៉ាងណាមិញ បទ “Dreamers” ក៏បានបង្កើតកំណត់ត្រាថ្មីសម្រាប់បទចម្រៀងផ្លូវការ FIFA World Cup លឿនបំផុតដើម្បីជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Songs នៅសហរដ្ឋអាមេរិកបទចម្រៀងនេះ ចំណា យពេលត្រឹមតែ ២ ម៉ោង ១១ នាទីប៉ុណ្ណោះដើម្បីឡើងលើតារាងមួយនេះបាន៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


