ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា ឯកភាពបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
សមាជិក នៃ ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំកិច្ចពិភាក្សារួម ស្ដីពី សេចក្ដីព្រាង “សេចក្ដី ថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩” ដោយឯកភាព បង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយដែលមានសិទ្ធិ និងតួនាទីច្បាស់លាស់ក្នុងការតម្រង់ទិស ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន។

ការពិភាក្សានេះកើតឡើង ខណៈកន្លងទៅ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា យល់ឃើញថា ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកស្ទួយតម្លៃរបស់សារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាល ខ្លាំងនៃសារព័ត៌មានអនឡាញនិង បណ្តាញសង្គម។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា យល់ឃើញថា ក្លិប ឬសមាគមអ្នកសារព័ត៌មានដែលមានសព្វថ្ងៃ គ្មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការតម្រង់ទិសអ្នកសារព័ត៌មានទាំងអស់ ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវនោះឡើយដោយសារ ក្លិប និងសមាគមទាំងអស់គ្មានអំណាចស្ដីបន្ទោស ណែនាំ ឬព្រមានដល់អ្នកប្រកបអាជីពសារព័ត៌មាននៅពេលដែលពួកគេប្រព្រឹត្តខុស។

ជាមួយគ្នានេះ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា យល់ឃើញថា គ្មានអ្នកដទៃណា ឬស្ថាប័នផ្សេងឯណាអាចមកដើរតួនាទីជំនួសអ្នកសារព័ត៌មានខ្លួនឯងក្នុងការតម្រែតម្រង់ ឬលើកស្ទួយតម្លៃវិជ្ជាជីវៈសារព័ត៌មានបានឡើយ។ ផ្ទុយទៅវិញសាធារណជន ឬស្ថាប័នដទៃតែងតែរិះគន់យ៉ាងខ្លាំងនៅពេលដែលអ្នកសារព័ត៌មានមួយចំនួនប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ។

ក្រោយពីកិច្ចពិភាក្សាបញ្ចេញមតិយ៉ាងផុសផុលបានចប់សព្វគ្រប់ ក្លិបអ្នកកាសែតកម្ពុជា គ្រោងនឹងយក សេចក្ដីព្រាង “សេចក្ដី ថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩” នេះ ជូនក្រសួងព័ត៌មាន និងសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីអនុម័តសម្រេច៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


