ជីវិតកម្សាន្ដ
ទម្លាយរឿងពិតទាំង ៦ ពីតួស្រីក្នុងរឿង “ជីវិតនាងឡាំយ៉ង” ពុំសូវមានអ្នកដឹង
មានមនុស្សតិចណាស់ ដែលដឹងពីខ្សែជីវិតតួស្រីក្នុងរឿង “ជីវិតនាងឡាំយ៉ង” ខណៈបច្ចុប្បន្ននេះ Nune Woranuch នៅតែរក្សាបាននៅកេរ្តិ៍ឈ្មោះ ល្បីសុះសាយមកទល់សព្វថ្ងៃ។ លើសពីនេះ Nune បានប្រឡូកក្នុងវិស័យសិល្បៈថៃអស់២៤ឆ្នាំ រហូតទទួលរហស្សនាមថា តារាពហុជំនាញ។
ទន្ទឹមនោះ ជីវិតរបស់តារាស្រីរូបនេះក៏ពុំសូវមានមហាជនដឹងច្រើនដែរ ហើយខាងក្រោមនេះ កម្ពុជាថ្មីនឹងលម្អិតពីរឿងរ៉ាវ ៦ ចំណុចរបស់នាង។

១ ការចូលទៅក្នុងឧស្សាហកម្មកម្សាន្តលើកដំបូង
Nune ចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយមានការបញ្ចុះបញ្ចូលពី Kaew Premier ដែលជាជាងចម្លាក់ដ៏ល្បីរបស់មនុស្សជាច្រើន។ បន្ទាប់មកចាប់ផ្តើមការងារដំបូង ដោយសម្តែងរឿងភ័យរន្ធត់ក្នុងរឿង “Pob Pee Fah” សម្តែងជាតួ “ម៉ានម៉ៃ” នៅប៉ុស្តិ៍លេខ៧ ក្នុងឆ្នាំ ១៩៩៧ ហៅថាជារឿងដំបូងដ៏អស្ចារ្យ ដែលមនុស្សជាច្រើនស្គាល់នាងច្បាស់។
២ តារាស្រីសម្ដែងសឹងគ្រប់ទម្រង់
ជាវីរនារីដែលមានជំនាញសម្ដែង ទោះសម្ដែងក្នុងរឿងមួយណាក៏ដោយ។ ថ្វីត្បិតតែនាងតែងតែគ្រងតំណែងជាតួឯកស្រីទឹកភ្នែក តែនាងជាតារាសម្ដែងដែលអាចសម្ដែងបានគ្រប់តួទាំងរឿងភាគ កំប្លែង តួកាចឬស្លូត។ នៅពេលសម្ដែងជាតួអាក្រក់ នាងតែងទទួលបានការសរសើរផងស្អប់ផងពីទស្សនិកជន។

៣ មានជំនាញខាងរាំរបាំ
តារាសម្ដែងជើងចាស់រូបនេះ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសិល្បៈល្ខោន មានជំនាញក្នុងរបាំថៃ ពេលលេងរឿងណាក៏មានរាំដែរ។

៤ ចូលចិត្តជិះស្គីលើទឹកកក រហូតដល់សាងសង់កន្លែងជិះស្គីក្នុងផ្ទះ
ចំពោះអ្នកដែលតាមដាន Instagram របស់នាង ប្រាដកលជាបានដឹងពីការបង្ហាញស្ទីលនៃការជិះស្គីលើទឹកកករបស់Nune មិនខាននោះទេ។ ព្រោះនាងស្រលាញ់ការជិះស្គីលើទឹកកកខ្លាំងណាស់ រហូតសាងសង់កន្លែងជិះស្គីលើទឹកកកក្នុងផ្ទះ។ ដោយសារតែមិនចង់ធ្វើដំណើរឆ្ងាយពេក នាងក៏សម្រេចចិត្តចាយលុយ ដើម្បីប្រែក្លាយបន្ទប់មួយក្នុងផ្ទះ ទៅជាកន្លែងជិះស្គីលើទឹកកកឯកជន។
៥ មានជំនួញរាប់មិនអស់
ក្រៅពីការងារក្នុងវិស័យសិល្បៈ Nune Woranuch ក៏មានមុខជំនួញផ្ទាល់ខ្លួនជាច្រើន ដែលនាងបានសាងពីកម្លាំងញើសឈាមផ្ទាល់ខ្លួន មិនថាជាសាលារាំ អាហារបំប៉ន ភោជនីយដ្ឋាន អាជីវកម្មខុនដូ អាជីវកម្មកែសម្ផស្ស និងផ្សេងៗទៀត រាប់មិនអស់។ ចាត់ទុកថាជាស្ត្រីជំនួញម្នាក់ ដែលជោគជ័យបំផុតមិនធ្លាប់មាន។

៦ នៅតែអាចជាតួឯកបានដដែល
បើទោះបីជាមានអាយុរាងជ្រេបន្តិចក្ដីតែ តែ Nune នៅតែស៊ីដាច់គេរឿងសម្រស់ ជាក់ស្ដែងកាលពីថ្មីៗនេះ ក្នុងរឿង “ភ្លើងស្នេហ៍បញ្ញើក្អែក” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ one31 នាងបានក្លាយជាតួអង្គដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតដែលមហាជនសាទរខ្លាំង ។ អ្វីដែលសំខាន់ មិនថាសម្ដែងជាមួយតួប្រុសមានវ័យស្របាលឬវ័យក្មេងទេ Nune តែងតែក្លាយជាតួឯកស្រីដែលផលិតករខ្វះបានមិនបានឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយស្ថានភាពចុងក្រោយរបស់ Pinky ក្នុងពន្ធនាគារបច្ចុប្បន្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


