ជីវិតកម្សាន្ដ
វណ្ណដា រំភើបខ្លាំងបាននាំយកបទ “Time ToRise” សម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣
កំពូលតារាចម្រៀងរ៉េបលោក វណ្ណដា កាលពីយប់មិញពិតជាធ្វើឲ្យអ្នកគាំទ្រពុះកញ្ជ្រោលអារម្មណ៍ និងមិនខកបំណងឡើយក្នុងការបង្ហាញវត្តមានចូលរួមច្រៀង និងសម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីយប់។

ប្រាកដណាស់វត្តមានរបស់ វណ្ណដា នៅក្នុងពិធីនេះ គឺលោកក៏បានសម្តែងទស្សនីយភាពបទ «Time ToRise» ដែលមានវត្តមានចូលរួមជាមួយលោកតាព្រឹទ្ធាចារ្យ គង់ ណៃ និងភរិយាចូលរួមលើឆាកសម្តែងដ៏អស្ចារ្យនេះផងដែរ។ វត្តមាននេះបានធ្វើឲ្យ វណ្ណដា រំភើបចិត្តខ្លាំងជាមួយការពោលពាក្យអគុណចំពោះអ្នកគាំទ្រ។

វណ្ណាដា បានបង្ហាញអារម្មណ៍របស់ខ្លួនដូច្នេះថា ជាដំបូងខ្ញុំបាទពិតជាមានកិត្ដិយសដែលបានចូលរួមសម្ដែងក្នុងពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះគឺជាលើកទី១របស់ខ្ញុំដែលបានធ្វើការ សម្ដែងបទចម្រៀង “Time ToRise” ជាមួយលោកតាព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំងលោកយាយដោយផ្ទាល់ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពុកម៉ែបងប្អូន និងហ្វេនៗយ៉ាងច្រើននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

តារាចម្រៀងរ៉េបលោក វណ្ណដា បានបញ្ជាក់ទៀតថា លោកពិតជាមិនអាចរកពាក្យអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងអារម្មណ៍នៅពេលនេះក្រៅពីមានមោទកភាព និងទទួលបានភាពកក់ក្តៅពីសម្លេងអបអរសាទររួមបញ្ចូលជាមួយក្តីស្រឡាញ់។ សូមអរគុណសម្រាប់ការគាំទ្រដ៏អស្ចារ្យមួយនេះសង្ឃឹមថាពួកយើងនឹងមានឱកាសជួបគ្នានាពេលឆាប់ៗនេះ(កីឡារស់ក្នុងសន្ដិភាព កីឡាជាតិលើកទី៣)។

សូមបញ្ជាក់ថា កម្មវិធីកីឡាជាតិលើកទី៣បានបិទបញ្ចប់នៅល្ងាចថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២២នេះហើយដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឯពហុកីឡដ្ឋានជាតិមរតកតេជោរាជធានីភ្នំពេញ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


