ជីវិតកម្សាន្ដ
ថ្ងៃទី ១ នៃការប្រឡងបាក់ឌុប! តារាល្បីៗ ចេញសារជូនពរ និងលើកទឹកចិត្តបេក្ខជនទូទាំងប្រទេស
ចូលមកដល់ថ្ងៃទី ១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ នេះ គេកត់សម្គាល់ឃើញមានតារាសិល្បៈប្រុស-ស្រីល្បីៗជាច្រើនដួង នាំគ្នាចេញសារលើកទឹកចិត្ត និងជូនពរបេក្ខជនកំពុងប្រឡងនៅទូទាំងប្រទេស។
ជាក់ស្ដែងចំពោះតារាប្រុស-ស្រីល្បីៗទាំងនោះរួមមាន ៖
១.កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ជូនពរប្អូនៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឲ្យមានស្មារតីរឹងមាំ មោះមុត បំពេញកាតព្វកិច្ចចំនួន ២ ថ្ងៃ ឲ្យបានល្អតាមអ្វីដែលអាចធ្វើទៅបាន។ ស៊ូៗ បង កញ្ញា ផ្ដល់កម្លាំងចិត្តពីចម្ងាយឲ្យណា»។

២.តារាចម្រៀង សុខ សីឡាលីន ក៏បានបង្ហោះសារថា «ក្នុងនាមជាតារាចម្រៀង និងជាមន្ត្រីរាជការមួយរូបដែរ សូមលើកទឹកចិត្ត ប្អូនៗ ក្មួយៗ ដែលត្រូវប្រឡងសញ្ញាបត្រទុតិយភូមិ សូមជូនពរឲ្យជោគជ័យ ធ្វើឲ្យបានល្អ ហើយសំណាងល្អ មានចំណេះដឹង មានសញ្ញាបត្រពិត ទុកជាទុនមួយដ៏សំខាន់ ដើម្បីនាំយើងទៅរកភាពជោគជ័យ នៃការងារផ្សេងៗ មានធនធានមនុស្សច្រើនចម្រើនដល់សង្គមជាតិយើង»។

៣.តារាសម្ដែង នី មុន្នីនាថ បានចេញសារដែរថា «សូមជូនពរប្អូនៗសិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ថ្ងៃទី ០៥ និងទី ០៦ ខែធ្នូ ឆ្នាំ ២០២២ ទទួលបានជោគជ័យល្អទាំងអស់គ្នា។ សូមជូនពរឲ្យដំណើរការប្រឡងប្រព្រឹត្តទៅបានដោយរលូន និងសម្រេចបានលទ្ធផលល្អ»។

៤.អ្នកនាង សាន់ សាណា ក៏បានបង្ហោះសារដូច្នេះថា «សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បងសាណា ជូនពរប្អូនៗថ្នាក់ទី ១២ សូមធ្វើឲ្យបានល្អ ទទួលបានលទ្ធផលសមតាមអ្វីដែលប្អូនបានខិតខំ និងសន្សំពីមុនមក ប៉ុន្តែកុំភ្លេចព្យាយាមញ៉ាំអាហារដែលមានអាហារូបត្ថម្ភល្អទ្រទ្រង់រាងកាយឲ្យមានកម្លាំងគ្រប់គ្រាន់ ខួរក្បាលមានភាពរហ័ស ឈ្នះអស់គ្រប់វិញ្ញាសា»។

៥.តារាចម្រៀងលោក ហ្សូណូ បានលើកឡើងដែរថា «ជូនពរប្អូនៗប្រឡងមធ្យមសិក្សាទុតិយភូមិបាក់ឌុបថ្ងៃស្អែកនេះ ទទួលបានលទ្ធផលល្អគ្រប់គ្នា! ស៊ូៗណា!»។

៦.ម្ចាស់ជ័យលាភីពានរង្វាន់ប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol លោក លឹម តិចម៉េង ក៏បានបង្ហោះសាររបស់ខ្លួនដែរថា «ប្អូនៗត្រូវប្រឡងទី ១២ ជូនពរឲ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា»។

និង ៧.តារាចម្រៀង សុវត្ថិឌី ធារីកា ក៏ចេញសារជូនពរប្អូនប្រុស និងបេក្ខជនទាំងអស់ ឲ្យទទួលជោគជ័យផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


