ជីវិតកម្សាន្ដ
Liu Yifei ឈ្នះពានរង្វាន់ជាតារាសម្តែងល្អបំផុត ពីកម្មវិធី Golden Lotus Award
ខ្សែភាពយន្ត “a dream of splendor” បាននាំ Liu Yifei ទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមពីកម្មវិធី Golden Lotus Award របស់ទូរទស្សន៍ម៉ាកាវ នៅឯមហោស្រពភាពយន្តអន្តរជាតិម៉ាកាវ។

បន្ទាប់ពីការចាក់ផ្សាយរឿង “a dream of splendor” ដែលសម្តែងដោយ Liu Yifei ជាតួរឯកស្រី បានក្លាយជារឿងភាគប្រវត្តិសាស្ត្រចិនដ៏ពេញនិយមបំផុតក្នុងឆ្នាំ ២០២២ ហើយខ្សែភាពយន្តនេះត្រូវបានគេវាយតម្លៃ ៨/១០ ពិន្ទុនៅវេទិកាភាពយន្ត Douban ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនក៏បានរាយការណ៍ផងដែរថា Liu Yifei បានឈ្នះពានរង្វាន់ “តារាសម្ដែងឆ្នើម” ពីកម្មវិធី Golden Lotus Award របស់ទូរទស្សន៍ ម៉ាកាវសម្រាប់តួនាទីរបស់នាងក្នុងរឿង “a dream of splendor” ។

បន្ទាប់ពីទទួលបានពានរង្វាន់ Liu Yifei បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងថា”អរគុណសម្រាប់ការគាំទ្រ ហើយពានរង្វាន់ទទួលស្គាល់ដោយមហោស្រពភាពយន្ត នេះគឺជាអំណោយដ៏អស្ចារ្យសម្រាប់ឆ្នាំថ្មី។ សូមអរគុណដល់អ្នកដឹកនាំរឿង Duong Duong និងក្រុមការងារ Mong Hoa Luc ទាំងមូល។ “

យ៉ាងណាមិញរឿង “a dream of splendor” ចេញកាលពីខែ មិថុនា ដោយខ្សែរភាពយន្តនេះមានម៉ាកយីហោជាង ៣០ បានទិញការផ្សាយពាណិជ្ជកម្មនៅពេលដែលភាពយន្តនេះត្រូវបានចាក់ផ្សាយនឹងមានម៉ាកយីហោជាច្រើនតម្រង់ជួរសម្រាប់ការផ្សាយពាណិជ្ជកម្ម ដែលធ្វើឲ្យរឿងរកចំណូលច្រើនផងដែរ៕
ប្រែសម្រូល៖នាងតូច
ចុចអាន៖BLACKPINK ឈ្នះពានរង្វាន់ចំនួន ៨ ពីកម្មវិធី China Year End Music 2022
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


