ជីវិតកម្សាន្ដ
ឌីជេ Soda ទម្លាយអារម្មណ៍ឈឺចាប់ ពេលចូលសិល្បៈដំបូង
មុនមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចបច្ចុប្បន្ន ឌីជេ Soda ធ្លាប់រងពាក្យរិះគន់យ៉ាងដំណំ រហូតធ្វើឱ្យនាងបាក់ទឹកទឹកចិត្ត សឹងបញ្ឃប់អាជីពខ្លួនឯង ប៉ុន្តែទីបំផុតតារាកូរ៉េខាងត្បូងរូបនេះអាចឆ្លងផុតការឈឺចាប់ សាងប្រជាប្រិយភាពយ៉ាងល្បីរន្ទឺ។

ក្រោយរងការឈឺចាប់ដោយសារមតិអវិជ្ជមានពីអតីតកាល ឌីជេ Soda បានរៀនទទួលយកការពិតក្នុងជំហានរបស់ខ្លួន ហើយជម្នះបានរាល់ពាក្យតិះដៀលទាំងឡាយ រហូតមកទល់ពេលនេះនាងគឺតារាស្រីដែលល្បីល្បាញជាអន្តរជាតិ។

នៅក្នុងបទសម្ភាសន៍ជាមួយ AsiaOne ថ្មីៗនេះ Hwang So-hee ដែលទស្សនិកជនស្គាល់តាមរយៈឈ្មោះហៅក្រៅ DJ Soda បានបង្ហើបថា នាងធ្លាប់ទទួលការវាយប្រហារដោយពាក្យមិនល្អយ៉ាងធ្ងន់ធ្ងរនៅពេលចាប់ផ្ដើមអាជីពដំបូងៗ។

អ្នកខ្លះថា នាងចម្លងស្ទីលពីគេ អ្នកខ្លះថានាងបន្លំៗ យកជាការអ្វីមិនបាន។ ឌីជេវ័យ ៣៤ឆ្នាំរូបនេះនិយាយទៀតថា “ខ្ញុំបានបាក់ទឹកចិត្តធ្ងន់ធ្ងរ ដោយសារពាក្យអវិជ្ជមានទាំងនោះ។ ប៉ុន្តែបច្ចុប្បន្ន ខ្ញុំគិតថា វាកម្លាំងជំរុញឱ្យខ្ញុំឈានមកដល់ចំណុចនេះ។ ខ្ញុំពិតជាមិនខឹងនឹងពួកគេនោះទេ”។
នាងបានរៀបរាប់បន្ថែមថា “គ្រប់ពេលភាពឯកា ឬការឈឺចាប់កើតឡើងនៅលើវិថីសិល្បៈរបស់ខ្ញុំ ខ្ញុំតែងប្រាប់ខ្លួនឯងឱ្យស៊ូទ្រាំ ព្រោះតន្ត្រីជាដៃគូជីវិតរបស់ខ្ញុំ បើខ្ញុំបោះបង់វា ប្រៀបបានបោះបង់ខ្លួនឯង” ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


