Connect with us

ជីវិតកម្សាន្ដ

Jin បង្ហាញរូបភាពលើកដំបូង ក្នុងនាមជាទាហាន

បានផុស

នៅ

​នៅថ្ងៃ​ទី ២៣ ខែ​ធ្នូ នេះ Jin សមាជិក BTS បានបង្ហោះរូបថតលើ​បណ្ដាញ​សង្គមជាលើកដំបូងនៅក្នុងនាមជាទាហានក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ក្នុង​រូបថតនោះលោកញញឹម​យ៉ាង​ស្រស់​ស្អាត និង​បង្ហាញ​ពី​ភាព​សង្ហា​របស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា Jin ក៏បានបញ្ចេញភាពទាក់ទាញនិងការចាប់អារម្មណ៍ជាមួយនឹងឯកសណ្ឋានយោធាក៏ដូចជាឥរិយាបថរបស់គាត់។ ក្នុងនោះ Jin ធ្វើ​ឱ្យ​បេះដូង​អ្នក​គាំទ្រលោត​ញាប់​​ជា​មួយ​នឹង​រូបរាង​សង្ហា ​ក៏ដូចជាក្រសែ​ភ្នែកដ៏មានមុខស្នេហរបស់លោក។

ទន្ទឹមនឹងនេះដែរ Jin បានចូលទៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងពលធំថ្មើរជើងទី ៥ នៅ Yeoncheon, Gyeonggi-do នៅថ្ងៃទី ១៣ ខែធ្នូ ។ បន្ទាប់ពីការហ្វឹកហ្វឺនយោធាជាមូលដ្ឋានរយៈពេល ៥ សប្តាហ៍ Jin ត្រូវបានគេគ្រោងនឹងដាក់ពង្រាយជាទាហានសកម្មក្នុងជួរកងទ័ព៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អតីតស្ថាបនិក YG Entertainment រួចផុតពីការ ចោទប្រកាន់រឿងគ្រឿងញៀនជាមួយតារារ៉េប B.I.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម