ជីវិតកម្សាន្ដ
ទម្លាយជំនួញ ៥ កន្លែង របស់ Chompoo Araya សុទ្ធតែរកចំណូលវាល់លាន
នៅពេលសំដៅលើរូបតំណាង និងទេពធីតាម៉ូដរបស់ប្រទេសថៃ មនុស្សជាច្រើននឹងនឹកដល់ Chompoo Araya ភរិយារបស់អ្នកជំនួញហៃសូ Knot-Wisarut ដែលជាតារាស្រីដែលមានទេពកោសល្យខ្ពស់ទាំងសម្ដែង បង្ហាញម៉ូដ តារាចម្រៀង។

បន្ថែមពីលើការងារនៅក្នុងឧស្សាហកម្មកម្សាន្ត អ្នកម្ដាយកូន៣រូបនេះក៏ជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនច្រើនកន្លែងដែលព័ត៌មានបានមកពីនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម ក្រសួងពាណិជ្ជកម្មរកឃើញឈ្មោះ Chompoo Araya លេចមុខជានាយកក្រុមហ៊ុនជាច្រើនដូចខាងក្រោម៖
១ ក្រុមហ៊ុន CHOM’S CO.,LTD បានចុះបញ្ជីនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០០៨ ដែលមានលោកស្រី Chompoo Araya ជានាយកក្រុមហ៊ុន បើកអាជីវកម្មជាអ្នកគ្រប់គ្រង និងថែរក្សាផលប្រយោជន៍តារាល្បីៗ តារាចម្រៀង ពិធីករ។បច្ចុប្បន្នដើមទុនចុះបញ្ជី ១លានបាត។
២ ក្រុមហ៊ុន Suckers for Beauty Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២០ ខណៈតារាសម្ដែង Chompoo ជាក្រុមប្រឹក្សាភិបាលម្នាក់ បើកអាជីវកម្មផលិត និងចែកចាយគ្រឿងសម្អាង នាំចូល-នាំចេញ សំលៀកបំពាក់ ពាណិជ្ជកម្មតាមអ៊ីនធឺណិត បច្ចុប្បន្ននេះ ដើមទុនដែលបានចុះបញ្ជីគឺ ១០លានបាត ។
៣ ក្រុមហ៊ុនHouse of Abby Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី ០៦ខែមីនា ឆ្នាំ ២០២០ ដោយមានលោកស្រី Chompoo ជាក្រុមប្រឹក្សាភិបាលម្នាក់ អាជីវកម្មលក់រាយតាមអ៊ីនធឺណិត បច្ចុប្បន្ននេះ ដើមទុនដែលបានចុះបញ្ជីមានចំនួន ២ លានបាត។
៤ ក្រុមហ៊ុន KOL Management Co., Ltd បានចុះបញ្ជីនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧ ដែលមានលោកស្រី Chompoo ជាក្រុមប្រឹក្សាភិបាលម្នាក់។ ក្រុមហ៊ុននេះបានធ្វើអាជីវកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត។ បច្ចុប្បន្ន ដើមទុនដែលបានចុះបញ្ជីគឺ ១លានបាត។
៥ ក្រុមហ៊ុន Viny Energy Group Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៦ ដែលមានលោកស្រី Chompoo ជាក្រុមក្រុមប្រឹក្សាភិបាលម្នាក់។ ដំណើរការអាជីវកម្មផលិត និងបញ្ជូនអគ្គិសនីដែលមានដើមទុនចុះបញ្ជីចំនួន ៣ លានបាត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជុំគ្នានៅផ្ទះសេដ្ឋិនី តារាជើងចាស់ថៃ ៧ ដួង ត្រូវគេលាតត្រដាងអាយុពិតគ្មានសល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


