ជីវិតកម្សាន្ដ
ណូអែលឆ្នាំនេះ Ronaldo បានកាដូធំពីមិត្តស្រី តម្លៃវិញ មិនអន់ទេ
ទោះបីជាថ្ងៃបុណ្យណូអែលបានកន្លងទៅមួយថ្ងៃហើយក្ដី ប៉ុន្តែមិត្តស្រីរបស់ CR7 បានធ្វើឲ្យមហាជនពោលសរសើរព្រាត បន្ទាប់ពីនាងបង្ហោះរូបភាពជួបជុំគ្រួសារយ៉ាងកក់ក្ដៅ ជាពិសេសនាងបានជូនកាដូឡានទំនើបដល់មិត្តប្រុសសំណព្វចិត្តទៀតផង។

មិត្តស្រីកីឡាករបាល់ទាត់ Ronaldo តារាបង្ហាញម៉ូដ Georgina នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីជប់លៀងជាមួយគ្រួសារ នៅភោជនីយដ្ឋានស្ងប់ស្ងាត់មួយកន្លែង ដើម្បីអបអរពិធីបុណ្យ Christmas។ ក្នុងរូបភាពដែលបានចែករំលែកនៅបណ្ដាញ IG ផ្ទាល់ខ្លួន Georgina បានធ្វើឲ្យមហាជនសរសើរពេញៗមាត់ ជាមួយនឹងអំណោយដ៏ពិសេសសម្រាប់ជូនដល់មិត្តប្រុសជាទីស្រឡាញ់នោះគឺ រថយន្តទំនើបថ្មីសន្លាង។ វាជារថយន្តម៉ាក Rolls Royce ពណ៌ស តម្លៃដល់ទៅ ២៥០,០០០ផោន (ប្រហែល ៣០ម៉ឺនដុល្លារអាមេរិក)។

ក្រោយទទួលបានអំណោយដ៏ថ្លៃៗមួយនេះ CR7 ពិតជាភ្ញាក់ផ្អើល និងរីករាយជាមួយនឹងអំណោយដែលមិត្តស្រីរបស់ខ្លួនជូនលោក ទោះបីនេះមិនមែនជាលើកទី១ដែល Georgina ជូនអំណោយរថយន្តក៏ដោយ។
ក្រៅពីជូនកាដូដល់មិត្តប្រុស Georgina ក៏បានជូនកាដូដល់កូនៗទាំងអស់ផងដែរ ដែលសកម្មភាពនេះត្រូវហ្វេនៗលួចច្រណែននឹងសុភមង្គលរបស់ Ronaldo មិនត្រឹមតែមានមិត្តស្រីស្រស់ស្អាតនោះទេ ថែមទាំងជាមនុស្សកក់ក្ដៅ ចេះគិតគូរគ្រួសារសព្វគ្រប់៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទីបំផុត Cristiano Ronaldo រកបានក្លឹបថ្មីហើយ
ចុចអាន៖ មិត្តស្រី Ronaldo មានជីវិតលំបាកខ្លាំង ទម្រាំតែល្បីល្បាញដូចថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


