ជីវិតកម្សាន្ដ
អត្ថន័យសាក់ទាំង ១៧ កន្លែងរបស់ Selena Gomez
ការចាក់សាក់មិនបានបង្ហាញពីចំណុចអាក្រក់របស់មនុស្សឡើយ ពេលខ្លះសាក់ទាំងនោះមានបង្កប់អត្ថន័យសំខាន់ក្នុងជីវិតពួកគេផងមិនដឹង ។ ដូចជា Selena ជាដើម នាងមានសាក់ដល់ទៅ ១៧ កន្លែងឯណោះរួមមាន ៖
១. រូប “ណោតភ្លេង”

សាកដំបូងបង្អស់របស់ Selena គឺ ណោតភ្លេង ដោយសារនាងគឺជាអ្នកចម្រៀង ។ សាក់នេះមានទីតាំងនៅកដៃខាងស្ដាំ ។
២. លេខ “៧៦” ជាលេខរូម៉ាំង

“LXXVI” ជាលេខ “៧៦” ដែលតារាចម្រៀងរូបនេះសាក់នៅក្រោយករបស់នាងក្នុងឆ្នាំ ២០១២ តំណាងឲ្យឆ្នាំកំណើតម្ដាយបង្កើតគឺអ្នកស្រី Mandy Teefey ។
៣. អក្សរ “God who strengthens me”

Selena បកស្រាយថាប្រយោគនេះដកស្រង់ចេញពីវគ្គគម្ពីរដែលនាងចូលចិត្ត ហើយសាក់លើភ្លៅខាងស្ដាំក្នុងចន្លោះឆ្នាំ ២០១២ មានន័យថា “ព្រះជាអ្នកធ្វើឲ្យខ្ញុំរឹងមាំ” ។
៤. អក្សរ “G” តូច

គ្មាននរណាដឹងថាសាក់នេះមានតាំងពីពេលណាទេ ដឹងត្រឹមថាជាសាក់តំណាងឲ្យGracie ប្អូនស្រីរបស់ Selena ។
៥. អក្សរ “Love Yourself First” ជាភាសាអារ៉ាប់

អក្សរនេះសាក់នៅលើខ្នងផ្នែកខាងស្ដាំក្នុងឆ្នាំ ២០១៤ មានន័យថា “ស្រលាញ់ខ្លួនឯងជាមុនសិន” ។
៦. សញ្ញារំលឹកពេលវេលាដែលនាងជួបមិត្តល្អ

សាក់នៅលើត្រគាកខាងឆ្វេងតំណាងឲ្យពេលនាងជួបមិត្តល្អម្នាក់កាលពី ៨ឆ្នាំមុន ។
៧. អក្សរ “sunshine”

Selena បង្ហោះក្នុង Twitter ថា សាក់ដែលនៅលើប្រអប់ជើងស្ដាំសំដៅឲ្យលោកយាយជាទីស្រលាញ់របស់នាង ។
៨. សញ្ញាក្បៀស

Selena Gomez, Alisha Boe, និង Tommy Dorfman មានសាក់ដូចគ្នានៅកដៃតំណាងឲ្យ ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការការពារការសម្លាប់ខ្លួន ។
៩. លេខ “1”

Selena សាក់លេខ “1” នៅលើឆ្អឹងជំនីទ្រូងផ្នែកខាងស្តាំរបស់នាង ទុកបង្ហាញពីក្ដីស្រលាញ់ចំពោះមិត្តភាពរបស់នាងជាមួយ Courtney Lopez ។
១០. លេខ “4”

សាក់លេខ “4” ជាមួយមិត្តជិតស្និតទាំង ៣ របស់គាត់គឺ Lopez, Ashley Cook, និងRaquelle Stevens នៅកន្លែងផ្សេងៗគ្នា ។
១១. សញ្ញា “ព្រួញ”

ជាសាក់គូនឹងមិត្តល្អម្នាក់ទៀតគឺ Julia Michaels ចាក់ក្នុងឆ្នាំ ២០១៩ ។ សញ្ញាព្រួញពួកគេនឹងបាញ់ទៅរកគ្នារាល់ពេលកាន់ដៃ ។
១២. រូប “ដៃសំពះ”


នាងបង្ហាញសាក់ដៃសំពះលើភ្លៅខាងឆ្វេងក្នុងឆ្នាំ ២០១៩ ។ អ្នកគាំទ្រសង្ស័យថាសាក់នេះជាសាក់រំលឹកពីអតីតសង្សារចាស់គឺ Justin Bieber ។
១៣. កាលបរិច្ឆេទវះកាត់ប្ដូរក្រលៀន

ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៧ ជាថ្ងៃវះកាត់ក្រលៀនដែលបានមកពីមិត្តល្អនាង Francia Raisa ។
១៤. អក្សរ “Rare”

ចំណងជើងអាល់ប៊ុម Solo ទីបីរបស់ Selena ត្រូវចាក់នៅលើកញ្ជឹងករបស់នាងក្នុងខែមករា ឆ្នាំ ២០២០ ។
១៥. សញ្ញា “ឈើឆ្កាង”

នាងគ្រាន់តែចង់បញ្ជាក់ពីសាសនាដែលនាងសម្រេចចិត្តជឿជាក់លើប៉ុណ្ណោះ ហើយសាក់នេះចាក់ក្នុងខែមេសា ឆ្នាំ ២០២១ ។
១៦. រូប “ផ្កាកុលាបពណ៌ផ្កាឈូក”

រូបផ្កាលើខ្នងនេះសាក់នៅខែធ្នូ ឆ្នាំ ២០២១ ដោយសារតារាម៉ូដែលលំដាប់ពិភពលោក Cara Delevingne ធ្លាប់ហៅ Selena ថា “rosebud” (ផ្កាមិនទាន់រីកមានន័យថា ក្មេងស្រីស្អាត) កាលពីក្មេងៗ ។
១៧. អក្សរ “angel”

ជាសាក់តំណាងឲ្យមិត្តភាពជាមួយ Nicola Peltz ហើយ Nicola ធ្លាប់ផុសក្នុង Instagram story ជាមួយ emoji បេះដូងពណ៌សមួយ ។

សាក់ភាគច្រើននៅលើដងខ្លួនរបស់ Selena គឺចាក់ដោយ Keith Scott “Bang Bang” McCurdy គឺជាសិល្បករសាក់រូបដ៏ល្បីល្បាញរបស់អាមេរិកក្នុងទីក្រុងញូវយ៉ក ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ Selena ហៅការបែកបាក់ជាមួយ Justin គឺជារឿងល្អបំផុត និងមិនធ្លាប់មានក្នុងជីវិតនាង
ចុចអាន ៖ Selena ស្រក់ទឹកភ្នែក ក្រោយទស្សនាភាពយន្ត ‘My Mind & Me’ ឆ្លុះបញ្ចាំងពីជីវិតពិតនាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


