ជីវិតកម្សាន្ដ
Aum បបួលក្រុមមិត្តជិតស្និទ្ធជប់លៀងធម្មតា មិនខ្វល់ព័ត៌មានស្នេហាប្រេះឆា
បន្ទាប់ពីព័ត៌មានស្នេហាប្រេះឆារបស់ Aum បានសាយភាយពាសពេញប្រទេស មហាជនជាច្រើនហាក់សង្កេតឃើញថានាងមិនបានបកស្រាយសូម្បីតែបន្តិចណា ហើយថែមទាំងបបួលក្រុមមិត្តជិតស្និទ្ធជប់លៀង និងឈរញុំសាច់ជ្រូកអាំងយ៉ាងព្រងើយ។

ត្បិតថាស្នេហានេះមានរយៈពេលដល់ទៅ៥ឆ្នាំ និងបន្សល់ទុកតែអនុស្សាវរីយល្អៗ ប៉ុន្តែក្រោយតារាស្រីលំដាប់ជួរមុខ Aum Patchrapa បែកបាក់ស្នេហាជាមួយហៃសូ Pok Phornprapha មួយរយៈនេះនាងតែងតែងបង្ហោះនៅរូបភាពសប្បាយៗលើបណ្ដាញសង្គម ខណៈថ្ងៃនេះគេឃើញ Aum បានប្រមូលក្រុមមិត្តដែលយល់ចិត្ត ដើម្បីជប់លៀងរំសាយទុក្ខសោកកន្លងមក។

នៅក្នុងរូបភាពនោះ តារាសម្ដែង Aum Patchrapa បានជួបជុំជាមួយមិត្តសម្លាញ់ដែលមាន May Fuangaram, Chai Anantavee និងជាច្រើននាក់ទៀតចូលរួមកម្មវិធីជប់លៀងអាហារបែបជប៉ុន omakase ជាមួយនឹងការលេងតន្ត្រីយ៉ាងសប្បាយរីករាយ។ ក្រៅពីការរាំកម្សាន្ត ព្រឹត្តិការណ៍នេះក៏ធ្វើឲ្យទស្សនិកជនជាច្រើនផ្ដើមចាប់អារម្មណ៍ក្នុងដៃរបស់នាងកាន់បាយដំណើបសាច់ជ្រូក ហើយគ្រវីថ្នមៗទៅជាមួយតន្ត្រី ដែលបង្ហាញថានាងហាក់មិនខ្វល់ពីការប្រេះឆាស្នេហា៥ឆ្នាំនេះជាមួយអ្នកជំនួញវាល់លាន Pok សូម្បីតែបន្តិច៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Matt ទម្លាយរឿង Aum និងជំនួយការ សុំទោសនាងរឿងចោទថា ជាជនទី ៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


