ជីវិតកម្សាន្ដ
មួយឈុតនេះ លើកសម្រស់ មាន សូនីតា ជះរាងស្អាតខ្លាំង
តារាស្រីធ្មេញជំពើស មាន សូនីតា កន្លងមក ត្រូវបានគេដឹងថា នាងជាតារាស្រីម្នាក់ដែលតែងចូលចិត្តបង្ហាញពីសកម្មភាពផ្សេងៗក្នុងដំណើរកម្សាន្តជាបន្តបន្ទាប់ មិនថានៅក្នុង ឬក្រៅប្រទេសនោះទេ។

រូបភាពដែលត្រូវបានតារាសម្ដែង មាន សូនីតា យកទៅបញ្ចេញនៅលើបណ្ដាញសង្គមភាគច្រើនទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រ។

ប្រាកដណាស់បើតាមការកត់សម្គាល់ទោះបីជាពេលនេះ មាន សូនីតា មានវ័យរាងជ្រេបន្តិចមែនក្ដី ប៉ុន្តែបើសង្កេតឃើញពីរូបសម្ផស្សរបស់តារាស្រីរូបនេះ នៅតែរក្សាបានភាពស្រស់ស្អាត មិនចាញ់តារាស្រករក្រោយឡើយ។ ចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាងជារឿយៗ តែងតែបង្ហោះរូបភាពជាបន្តបន្ទាប់ ដោយមានលក្ខណៈសណ្ឋានខុសប្លែកពីគ្នាតាមរយៈការតុបតែងខ្លួន និងសម្លៀកបំពាក់ជាដើម។

រូបភាពទាំងនោះត្រូវបានគេមើលឃើញថា ពិតជាស្រស់ស្អាត និងទាក់ទាញក្រសែភ្នែករបស់អ្នកគាំទ្រ ហើយមហាជនខ្លាំងទៀតផង។

ជាក់ស្ដែងនៅលើទំព័រហ្វេសប៊ុករបស់ស្រីស្រស់ មាន សូនីតា មុននេះ បានបង្ហោះរូបភាពក្នុងសម្លៀកបំពាក់ឈុតស្បៃពណ៌ខ្មៅអង្គុយកាច់រាងយ៉ាងស្រស់ស្អាតបង្អួតភ្នែកមហាជន និងអ្នកគាំទ្រ បង្កការចាប់អារម្មណ៍គ្រប់គ្នា។

តាមរយៈរូបភាពនេះដែរ ក៏មានអ្នកគាំទ្របានលាន់មាត់សរសើរថា ថ្វីត្បិតតែពេលនេះនាងមានវ័យជ្រេបន្តិចក៏ពិតមែន តែរូបសម្រស់នៅតែស្រស់ស្អាតដដែល។ ចំណែកខ្លះទៀត បាននិយាយដែរថា មាន សូនីតា ជានារីមានទំនុកចិត្តលើខ្លួនឯង៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


