ជីវិតកម្សាន្ដ
មហាជនថៃហួសចិត្តនឹងស្បៃដែលបវរកញ្ញា Anna ពាក់ប្រកួតវគ្គជម្រុះបឋមនៅ MU
មហាជនថៃជាច្រើនសម្ដែងការខកចិត្ត បូករួមនឹងសំណើចហួសចិត្តទៅលើស្បៃដែលបវរកញ្ញាចក្រវាល Anna បានពាក់ប្រកួតក្នុងវគ្គបឋមនៅឯកម្មវិធី Miss Universe 2022 ព្រោះតែវាគ្មានភាពប្រណីតទាល់តែសោះ។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្នុងវគ្គជម្រុះបឋមនៃការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២២ បវរកញ្ញា Anna បេក្ខភាព Miss Universe តំណាងប្រទេសថៃ ទទួលរងពាក្យរិះគន់ឥតសំចៃពីប្រជាជនខ្លួនលើស្បៃដែលគ្រងជាមួយឈុតហែលទឹកថា មិនស្អាតលេចធ្លោ ថែមទាំងមើលទៅឆ្កុយៗទៀតផង។

ជុំវិញមតិរិះគន់ទាំងនេះ អ្នកច្នៃស្បៃរបស់ Anna គឺវិចិត្រករ និងអ្នករចនាម៉ូដ លោក លូ ឡាយ បានបកស្រាយអត្ថន័យនៃរូបលើស្បៃដើម្បីកុំឱ្យមហាជនយល់ច្រឡំតទៅទៀត។ លោកផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា រូបក្បាលមនុស្សគឺចង់ឆ្លុះបញ្ចាំងពីទំនាក់ទំនងរបស់មនុស្សនៅលើភពផែនដីដោយមិនប្រកាន់ពូជសាសន៍ អាយុ ឬភេទឡើយ។ មិនថាអ្នកកើតនៅទីណា ជាតិសាសន៍អ្វី សម្បុរស្បែកអ្វី មនុស្សគ្រប់រូបមានភាពសំខាន់ដូចៗគ្នា។ បើចង់ឲ្យពិភពលោកកាន់តែប្រសើរ សង្គមកាន់តែប្រសើរ យើងមិនគួរប្រកាន់ពូជសាសន៍ អាយុ ឬភេទនោះទេ។ នេះហើយគឺជាគំនិតនៃស្បៃដែល Anna គ្រងក្នុងការប្រកួត Miss Universe នៅសហរដ្ឋអាមេរិក។

ទោះបីជាបកស្រាយល្អយ៉ាងណាក្ដី មហាជននៅតែមិនពេញចិត្តនូវការច្នៃស្បៃនេះដដែល សូម្បីតារាម៉ូដែលរៀមច្បងមួយចំនួនក៏បញ្ចេញមតិមិនគាំទ្រដែរ៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដឹងមូលហេតុដែល Anne មិនចង់រៀបការ ទស្សនិកជនអាណិតនាងខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


