ជីវិតកម្សាន្ដ
តារាសម្ដែងហុងកុង Owen Cheung របួស ៧ថ្នេរ ពេលកំពុងថតរឿង
តារាសម្ដែងហុងកុង Owen Cheung ត្រូវដេរមុខរបួសចំនួន ៧ថ្នេរលើថ្ងាស បន្ទាប់ពីជួបឧបទ្ទវហេតុពេលកំពុងថតភាពយន្ត កាលពីព្រហាមថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។

យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុងរាយការណ៍ថា តារាប្រុស Owen Cheung បានរងរបួសត្រង់ថ្ងាស ពេលកំពុងថតរឿងភាគ “Death Hints” ជាមួយតារាសម្តែង Joel Chan ។ ប្រភពដដែលបន្តថា តារាវ័យ ៣៥ឆ្នាំរូបនេះ បានប៉ះទង្គិចចំចិញ្ចើមឆ្វេង ដោយសារអំបែងអំពូលភ្លើង នៅម៉ោងប្រហែល១ទៀបភ្លឺថ្ងៃអាទិត្យ ដែលបណ្តាលឱ្យហូរឈាមយ៉ាងខ្លាំង ហើយត្រូវក្រុមគ្រូពេទ្យ TVB បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

នាយកប្រតិបត្តិ TVB អ្នកស្រី Virginia Lok បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ថា Owen Cheung បានដឹងខ្លួនហើយ និងត្រូវគ្រូពេទ្យដេរចំនួន ៧ថ្នេរ ខណៈស្នាមដេរអាចត្រូវដកអំបោះនៅមុនថ្ងៃចូលឆ្នាំចិន នាថ្ងៃសៅរ៍ខាងមុខ ហើយពេលនេះ Owen Cheung កំពុងសម្រាកនៅផ្ទះ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


