ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ព្រមានអ្នកដែលមានបំណងអាក្រក់លើខ្លួន
តារាចម្រៀងកូនមួយ ពេជ្រ សូលីកា បច្ចុប្បន្នត្រូវបានគេដឹងថា នាងកំពុងសម្ពាយឈ្មោះជាស្ត្រីមេម៉ាយ បន្ទាប់ប្រកាសដំណឹងបែកបាក់ជាមួយអតីតស្វាមីអាណិកជនខ្មែរក្រៅស្រុក។ ថ្វីត្បិតយ៉ាងនេះ តែ សូលីកា បានខិតខំប្រឹងរកស៊ីដើម្បីចិញ្ចឹមកូនដ៏គួរឲ្យស្រលាញ់របស់ខ្លួនមិនខ្វល់អ្វីឡើយ។

ទោះបីជាជីវិតឯកជនរបស់តារាស្រី ពេជ្រ សូលីកា បានជួបឧបសគ្គជីវិតក្នុងការបែកបាក់ស្នេហាក្ដី តែទឹកមុខ និងស្នាមញញឹមរបស់នាងនៅតែមានទំនុកចិត្ត ហើយបន្តដើរទៅមុខជានិច្ច។ ប៉ុន្តែរឿងដែលចាប់អារម្មណ៍ថ្មីទៀតនោះ ស្រាប់តែ ពេជ្រ សូលីកា បានចេញមកព្រមានយ៉ាងចាស់ដៃទៅលើបុគ្គលណាដែលមានបំណងអាក្រក់ ឬគិតមិនល្អលើខ្លួននាងផ្ទាល់។

អ្នកនាង ពេជ្រ សូលីកា បានបន្លុយខ្លឹមសារទៅកាន់មហាជនថា ខ្ញុំតែងតែបត់បែនទៅតាមប្រភេទមនុស្ស បើមកល្អ ទៅវិញល្អ តែបើមកអាក្រក់ ទៅវិញក៏អាក្រក់ ហើយបើមិនប៉ះពាល់ខ្ញុំមុន ខ្ញុំក៏មិនប៉ះពាល់អ្នកមុនដូចគ្នា។ នាងបញ្ជាក់ថា មិនមែនសន្ដានអ្នកអញ្ចឹង សន្ដានខ្ញុំក៏អញ្ចឹងដូចអ្នកនោះទេ តែខ្ញុំមានតួនាទីការពារខ្លួនឯងដើម្បីទប់ទល់ប្រភេទមនុស្សដូចអ្នក។

ពេជ្រ សូលីកា បន្តទៀតថា រឿងខ្លះខ្ញុំអាចថយដើម្បីចុះចាញ់ពីទង្វើអាក្រក់របស់អ្នក ក៏ព្រោះតែចង់ឲ្យអ្នកបំពេញបំណងលើកមុខមាត់បង្ហាញពីភាពជោគជ័យ នៃសន្ដានអាក្រក់របស់អ្នក តែបើសិនវាជ្រុលហួសព្រំដែន ខ្ញុំអាចនឹងបកស្បែកអាក្រក់របស់អ្នកចេញភ្លាមៗក៏ថាបាន។ កុំប៉ះពាល់គេទាំងដែលគេមិនប៉ះពាល់អ្នក កុំបំផ្លាញកិត្តិយសគេដោយសារផលប្រយោជន៍មុខមាត់ខ្លួនឯង។

តាមការកត់សម្គាល់អ្នកមេម៉ាយរូបស្រស់ ពេជ្រ សូ លីកា មួយរយៈចុងក្រោយហាក់ជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញ និងមិនសប្បាយចិត្តមួយចំនួន ពោលគឺចាប់តាំងពីមានដំណឹង នៃការបែកបាក់ស្វាមី។ រំលងបញ្ហាបែកបាក់ស្នេហានេះមិនបានប៉ុន្មាន កាលពីថ្មីៗកន្លងទៅ ពេជ្រ សូលីកា កើតមានរឿងរ៉ាវយល់ច្រឡំទំនាក់ទំនងជាមួយបេក្ខជន សុភិទិ ប៉ុន្តែត្រូវបានអ្នកទាំងពីរបកស្រាយថា ត្រឹមការរាប់អានគ្នាប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


