ជីវិតកម្សាន្ដ
ដៃគូសម្ដែងរឿងដំបូងជាមួយ Aum Patcharapa ពេលនេះក្លាយជាអ្នកនយោបាយ
នៅចាំអតីតតារាសម្ដែងថៃដ៏ល្បីប្រចាំប៉ុស្ដិ៍លេខ ៧ លោក Aon Ratiphong Phumalee ដែលជាដៃគូដំបូងរបស់ Aum Patchrapa Chaichua ក្នុងរឿង “Plub Pleung See Chompoo” ក្នុងឆ្នាំ ១៩៩៩ ដែរទេ?

ទស្សនិកជនដែលនិយមតាមដានរឿងភាគថៃក្នុងសម័យឆ្នាំ៩៩ ប្រាកដជាស្គាល់តារាជើងចាស់រូបនេះមិនខានឡើយ។ព្រោះកាលណោះលោក Aon Ratiphong គឺជាដៃគូដំបូងរបស់ Aum និងជាមនុស្សស្និតស្នាលបំផុតក្នុងភាពយន្តដ៏ល្បី។ មិនត្រឹមប៉ុណ្ណឹង លោកក៏ធ្លាប់សម្ដែងជាមួយតារាស្រីៗល្បីៗជាច្រើនផងដែរ។

បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំ តារាសម្ដែង Aon Ratiphong បានចាប់ផ្ដើមចូលប្រឡូកក្នុងរឿងនយោបាយក្នុងតំបន់ ហើយបានឈរឈ្មោះជាអភិបាលក្រុង Khlong Maduea ស្រុក Krathum Baen ខេត្តSamut Sakhon ខណៈលោកទើបជាប់ឆ្នោតក្នុងខែមីនា ឆ្នាំ២០២១ ទោះបាត់មុខតំណែងជាតួឯកសម្ដែងក្ដី ប៉ុន្តែអតីតតារាសម្ដែងរូបនេះនៅតែធ្វើនយោបាយក្នុងស្រុកដដែល។ បច្ចុប្បន្ននេះ លោកមានទំនាក់ទំនងជាមួយគណបក្ស Bhumjaithai ដោយចូលរួមបក្សនៅខែធ្នូ ឆ្នាំ២០២២ ។

សូមបញ្ជាក់ដែរថា លោក Aon Ratiphong Phumalee ចូលសិល្បៈដំបូងនៅក្នុងឆ្នាំ១៩៩៩ ដោយលោកបានសម្ដែងរឿងជាមួយ Aum Patchrapa Chaichua នាពេលនោះរហូតទទួលបានភាពល្បីល្បាញខ្លាំងនិងមានគេស្គាល់កិត្តិនាមរបស់លោកដល់សព្វថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាថៃ Engfa ទម្លាយថា កុមារភាពរបស់នាងប៊ិះត្រូវគេចាប់រំលោភ
ចុចអាន៖អ្នកដឹកនាំរឿងប៉ុស្តិ៍លេខ ៣ ទម្លាយរូបភាពអតីតកាលរបស់ Kimberly មើលសឹងមិនស្គាល់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


