ជីវិតកម្សាន្ដ
Ronaldo ទទួលបានកាដូ នាឡិកាអស្ចារ្យ ដាំត្បូងកម្រ ៣៣៨គ្រាប់ រីឯតម្លៃ កប់ពពក
បន្ទាប់ពីចែកផ្លូវជាមួយក្លិបបិសាចក្រហម Manchester United ទាំងចម្រូងចម្រាស, កីឡាករ Ronaldo បានសម្រេចចិត្តផ្ទេរទៅក្លិប Al Nassr ដើម្បីលេងមុនចូលនិវត្តន៍ ជាមួយនឹងប្រាក់ខែជាង២០០លានដុល្លារក្នុង១ឆ្នាំ។

នៅអារ៉ាប៊ីសាអ៊ូឌីត Ronaldo ប្រៀបបានដូចជាស្តេច ដោយប្រទេសនេះ បានយកចិត្តគេយ៉ាងខ្លាំង។ ហើយនាពេលថ្មីៗនេះ Ronaldo ថែមទាំងទទួលបានកាដូជានាឡិកាពិសេស តម្លៃ ៧៨០ ០០០ដុល្លារទៀតផង។
Ronaldo គឺជាឯកអគ្គរាជទូតរបស់ក្រុមហ៊ុន Jacob & Co ហើយក្រុមហ៊ុននេះបានផលិតនាឡិកា “Caviar Flyin Tourbillon” សម្រាប់គាត់ ដើម្បីប្រើប្រាស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

នាឡិកាដែលរចនាម៉ូដ ពណ៌បៃតងចាស់ ដើម្បីតំណាងឲ្យទង់ជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺមានដាំត្បូងកម្របំផុតចំនួន៣៣៨គ្រាប់ និងមានមាសពណ៌ស ១៨ការ៉ាត់ ជាមួយខ្សែស្បែកក្រពើពណ៌បៃតង។
Ronaldo ពាក់នាឡិកាដ៏អស្ចារ្យនេះ តែក្នុងការហោះហើរទៅប្រទេសអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះ។ ក្នុងអំឡុងពេលពិធីប្រកាសវត្តមានជាផ្លូវការនៅក្លិប Al Nassr ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ ៣៧ឆ្នាំរូបនេះ បានប្តូរមកពាក់នាឡិកាពណ៌លឿង ដែលជាពណ៌ប្រពៃណីរបស់ក្លិបវិញ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យល់យ៉ាងណាដែរ ចំពោះទម្រង់លេងរបស់ Ronaldo ក្នុងការប្រកួតលើកដំបូងឲ្យ Al Nassr?
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


