ជីវិតកម្សាន្ដ
តារាសម្ដែងអាមេរិកាំង Annie ទទួលមរណភាពនៅអាយុ ៤៥ ឆ្នាំ ដោយសារជំងឺមហារីក
អ្នកស្រី Annie Wersching ល្បីក្នុងរឿងភាគ “24” ដើរតួជាភ្នាក់ងារ FBI ឈ្មោះ Renee Walker បានបាត់បង់ជីវិតនៅអាយុ ៤៥ ឆ្នាំកាលពីថ្ងៃអាទិត្យ ទី២៩ ក្នុងទីក្រុងឡូស អែនជែលឡែស ដោយសារជំងឺមហារីក ។

យោងតាមប្រភពច្បាស់លាស់បានឲ្យដឹងថា អ្នកស្រី Annie មានជំងឺមហារីកតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ទោះបីជាប្រភេទជំងឺមហារីកនោះមិនត្រូវបានបញ្ជាក់ថាជាប្រភេទអ្វីក៏ដោយ ។
ក្នុងវិស័យការងារសិល្បៈជាង ២០ ឆ្នាំរបស់ Annie គាត់ធ្លាប់ចូលក្នុងកញ្ចក់ទូរទស្សន៍រាប់ភ្លេច ក្រៅពីនេះរឿងដំបូងបំផុតដែលគាត់សម្ដែងគឺរឿង “Star Trek: Enterprise” ។
បន្ថែមពីលើរឿងភាគ “24” តារាស្រីរូបនេះក៏ធ្លាប់ដើរតួក្នុងរឿងជាច្រើនទៀតដែរដូចជា “Bosch, Timeless, The Vampire Diaries, Runaways, The Rookie, និង Star Trek: Picard ជាដើម” ។

គ្រាន់តែទទួលដំណឹងមរណភាពភ្លាម មិត្តរួមការងារក្នុងវិស័យសិល្បៈជាច្រើននាំគ្នាតក់ស្លុតនិងចូលរួមចែករំលែកគ្រប់គ្នាព្រោះអ្នកស្រីធ្លាប់ជាមនុស្សល្អដែលសមតែស្ថិតក្នុងការចងចាំមនុស្សគ្រប់គ្នារហូតទៅ ។
ចំណែកឯបញ្ហាគ្រួសារវិញ អ្នកស្រីបានបន្សល់ទុកកូនៗជាទីស្រលាញ់ពីរនាក់ឲ្យតារាសម្ដែងលោក Stephen Full ជាស្វាមីមើលថែជំនួសគឺ Freddie អាយុ ១២ ឆ្នាំ និង Ozzie អាយុ ៩ ឆ្នាំ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាចម្រៀង Lisa ទទួលមរណភាព បន្ទាប់ពីចប់កម្មវិធី Golden Globes
ចុចអាន ៖ កំពូលអ្នកច្នៃម៉ូដ Dame Vivienne Westwood ទទួលមរណភាពក្នុងអាយុ ៨១ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


