ជីវិតកម្សាន្ដ
មិនខ្វល់ចចាមអារ៉ាមថាផិតក្បត់ភរិយា ស្វាមីហៃសូរបស់ Chompoo បង្ហោះរូបធ្វើមិនដឹង
បើទោះបីជាមានពាក្យចចាមអារ៉ាមថា អ្នកជំនួញប្រាក់លាន Knot Wisarut កំពុងលួចលាក់ក្បត់ចិត្តភរិយាពាសពេញបណ្ដាញសង្គមក្នុងប្រទេសថៃក្ដី តែយ៉ាងណា សេដ្ឋីរូបនេះហាក់មិនបានខ្វល់ចិត្តសូម្បីតែបន្តិចណាឡើយ។

នៅប៉ុន្មានម៉ោងមុននេះ លោក Knot Wisarut ចាប់ផ្ដើមមានសកម្មនៅលើបណ្ដាញសង្គម Instagram ដោយចេញមកបង្ហោះរូបថតកូនៗ រួមជាមួយនឹងខេបសិនថា “ជួបគ្នាថ្ងៃស្អែក ម៉ោង ១០ ព្រឹក!” ដែលក្នុងនោះអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនកំពុងមានចម្ងល់យាងខ្លាំងថា តើស្វាមី Chompoo នឹងចេញមុខបកស្រាយអំពីរឿងនេះឬអត់? ប៉ុន្តែលោកមិនបានឆ្លើយតបនឹងអ្នកណាទាំងអស់។

យ៉ាងណាមិញនាពេលនេះ បណ្ដាញសង្គមថៃកំពុងតែផ្ទុះយ៉ាងគគ្រឹកគគ្រេង ខណៈមហាជនជាច្រើនបានលេចឮនូវពាក្យចចាមអារ៉ាមថា គូស្នេហ៍ Chompoo-Nut អាចនឹងមានជនទី៣ ក្រោយស្វាមីមានស្រីថ្មី។ ភ្លាមៗនោះដែរ អ្នកគាំទ្រការភ្ញាក់ផ្អើលជាខ្លាំងសឹងមិនចង់ជឿថា នេះជាពិតឬយ៉ាងណា? ព្រោះពួកគេជាគូស្នេហ៍មួយគូដែលមានគ្រួសារកក់ក្តៅខ្លាំង ហើយកូនៗក៏គួរឲ្យស្រលាញ់ដូចគ្នាផងដែរ។

ទោះយ៉ាងណា មកដល់ពេលនេះអ្នកគាំទ្រជាច្រើនបានបន់ស្រន់កុំឲ្យក្លាយជាប្ដីប្រពន្ធគូនេះ ដូចដែលចចាមអារ៉ាមថាស្វាមី Chompoo មានផ្ទះតូចមួយទុកសម្រាប់ជួបមនុស្សស្រីផ្សេង ក្រៅពីភរិយារបស់លោក។ ត្បិតថាហ្វេនរបស់ពួកគេកំពុងតែរង់ចាំការបំភ្លឺពីគូស្នេហ៍ហៃសូឲ្យកាន់តែច្បាស់ថែមទៀត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះចចាមអារ៉ាមថា ស្វាមីសេដ្ឋីក្បត់ចិត្ត Chompoo ខណៈភរិយាកំពុងនៅបារាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


