ជីវិតកម្សាន្ដ
ស្ត្រីជើងធំមួយចំហៀង កែប្រែខ្លួនឯងក្លាយជាតារាបង្ហាញម៉ូដ
កញ្ញា Mahogany Geter ជាតារាម៉ូដែលក្នុងរដ្ឋ Tennessee ចំណាយពេលជិត ២០ ឆ្នាំនៅឆ្ងាយពីកញ្ចក់ដោយសារជើងឆ្វេងតារាម៉ូដែលវ័យ ២៥ ឆ្នាំរូបនេះមានជំងឺមហារីកកូនកណ្ដុរពីកំណើតបណ្ដាលឲ្យហើមដល់ទៅ ១០០ ផោនឯណោះ ។

យោងទៅតាមគ្លីនិក Mayo បានឲ្យដឹងថាស្ថានភាពនេះជាជំងឺ “Lymphedema” ដែលទូទៅអាចកើតមាននៅកន្លែងផ្សេងៗនៃរាងកាយដូចជាដៃ ជើង ទ្រូង ពោះ ក និងប្រដាប់ភេទជាដើម ។ នាងនិយាយថា “ពេលខ្ញុំទៅក្រៅម្ដងៗមនុស្សជាច្រើនតែងតែសម្លឹង ហើយចង្អុលមកខ្ញុំដើម្បីនិយាយគ្នា មានតែកូនក្មេងប៉ុណ្ណោះ ដែលហ៊ានសួរត្រង់ៗមិននិយាយខ្សឹបខ្សៀវ” ។
ដោយសារ Gany ឈឺពីកំណើតទើបជើងធំម្ខាងតាំងពីតូចមកម្ល៉េះ បញ្ហានេះនាំឲ្យនាងស្លៀកសំលៀកបំពាក់បិទបាំងជិតៗពីសាធារណៈជន ប៉ុន្តែគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរក្នុងឆ្នាំ ២០១៧ ពេលអ្នកជំនាញថតរូបម្នាក់ចង់ថតរូបរបស់ Gany ។

ទោះបីជាជំងឺ Lymphedema មិនអាចព្យាបាលបានក៏ដោយ អ្នកជំងឺនៅតែចាំបាច់ត្រូវមើលថែខ្លួនការពារការរីករាលដាលទើបគ្មានផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត។ ខណៈមានអាជីពជាអ្នកបង្ហាញម៉ូដ Mahogany ចាត់ទុកតារាម៉ូដែល Winnie Harlow ជានិមិត្តរូបក្នុងវិស័យដើរម៉ូដព្រោះគាត់មានលក្ខណៈពិសេសពីពណ៌សម្បុរខុសប្លែកគេដូចគ្នា ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាបង្ហាញម៉ូដស្បែកខ្មៅបំផុតលើលោក បំបែកកំណត់ត្រាស្ដង់ដារស្រីស្អាតរបស់ Guinness
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


