ជីវិតកម្សាន្ដ
តារាបង្ហាញម៉ូដស្បែកខ្មៅបំផុតលើលោក បំបែកកំណត់ត្រាស្ដង់ដារស្រីស្អាតរបស់ Guinness
ស្របពេលដែលមនុស្សភាគច្រើនប្រកាន់និន្នាការលើស្បែកពណ៌សភ្លឺថ្លាថាជាភាពស្រស់បំផុតនៃសម្រស់ តារាម៉ូដែលស្បែកខ្មៅបំផុតលើលោកបានបំបែកនិន្នាការនេះ ដោយនាងបានក្លាយខ្លួនជាមនុស្សស្រីស្អាតបំផុតមួយរូប ក្នុងចំណោមកំពូលស្រីស្អាតនានានៅលើពិភពលោក។

បើនិយាយពីតារាបង្ហាញម៉ូដក្នុងពិភពលោក ជាទូទៅគេតែងតែគិតដល់តារាម៉ូដែលដែលមានជើងដៃវែងៗ រាងស្រឡូន មុខមាត់ស្រស់ស្អាត ជាពិសេសស្បែកសភ្លឺថ្លា។ ទោះជាយ៉ាងណា ទស្សនៈនេះមិនត្រូវបានមនុស្សម្នាយកមកប្រើច្រើនទៀតឡើយ ក្រោយ Nyakim Gatwech បានព្យាយមបង្ហាញខ្លួនប្រឆាំងនឹងទស្សនៈប្រកាន់សម្បុរខ្មៅយ៉ាងស្វិតស្វាញក្នុងអាជីពនៃវិស័យម៉ូដរបស់នាង។

Nyakim Gatwech ជាតារាម៉ូដែលដ៏កម្រនៅក្នុងពិភពលោកដែលមានស្បែកខ្មៅសឹងច្រឡំធ្យូង ប៉ុន្តែនាងជាស្ត្រីដែលមានទំនុកចិត្តខ្ពស់ ព្រមទាំងមានសុខភាពរឹងមាំទៀតផង។ នាងមិនធ្លាប់ខ្មាសគេដែលមានស្បែកខ្មៅនោះទេ នាងពេញចិត្តនឹងសម្រស់ដែលធម្មជាតិផ្តល់ឱ្យ ព្រោះនាងជឿថា គ្រប់មនុស្សមានភាពពិសេសរៀងខ្លួន ជាពិសេសមនុស្សម្នាក់ៗកើតមកសុទ្ធតែជាព្រះពររបស់ព្រះ។

ត្រឡប់ទៅអតីតកាល Nyakim Gatwech កើតក្នុងឆ្នាំ១៩៩៣ ជាជនជាតិដើមអេត្យូពី មកពីប្រទេសស៊ូដង់ខាងត្បូង ដែលជាប្រទេសមួយស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ នាងបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេល Guinness World Records ទទួលស្គាល់ថាជាមនុស្សដែលមានស្បែកខ្មៅជាងគេនៅលើពិភពលោក។

មុនល្បីល្បាញ រហូតដល់អាចបំបែកកំណត់ត្រាពិភពលោក គឺអំឡុងពេលប្រឡូក្នុងវិស័យម៉ូដដំបូងៗ Nyakim Gatwech ធ្លាប់ទទួលរងនូវការរិះគន់ ការបង្ខូចកេរ្តិ៍ឈ្មោះ ការរើសអើងអំពីពណ៌ស្បែករបស់នាងយ៉ាងខ្លាំងមិនថាដោយផ្ទាល់ ឬប្រយោលឡើយ។ ប៉ុន្តែទោះបីជាទទួលបាននូវការរិះគន់អវិជ្ជមានមិនឈប់មិនឈរយ៉ាងណាក៏ដោយ នាងមិនធ្លាប់គិតចង់បោះបង់ក្ដីស្រមៃក្នុងការក្លាយខ្លួនជាតារាម៉ូដែលល្បីលំដាប់អន្តរជាតិនោះទេ ព្រោះនាងចង់បង្ហាញពិភពលោកថា ស្បែកខ្មៅគឺជាភាពស្រស់ស្អាតម្យ៉ាងរបស់មនុស្សជាតិ។

បន្ទាប់ពីតស៊ូអស់ជាច្រើនឆ្នាំ ដើម្បីផ្លាស់ប្តូរទស្សនៈនៃសង្គមដែលរើសអើងលើពណ៌សម្បុរ នាងបានបង្កើតនិន្នាការថ្មីក្នុងគំនិតនៃភាពស្រស់ស្អាតរបស់មនុស្សទូទាំងពិភពលោក ហើយនាងក៏ទទួលជោគជ័យក្នុងវិស័យម៉ូដយ៉ាងត្រចះត្រចង់ផងដែរ។
បច្ចុប្បន្ន Nyakim Gatwech ជាតារាបង្ហាញម៉ូដស្បែកខ្មៅដ៏មានឥទ្ធិពលដែលអ្នករចនាម៉ូដមិនអាចខ្វះបាន ហើយនាងត្រូវគេដាក់រហ័ស្សនាមថា “រាជិនីស្បែកខ្មៅ” ស្រស់ស្អាតបំផុតលើលោក៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ អតីត “ក្មេងស្រីស្អាតជាងគេលើលោក” ក្លាយជាសេដ្ឋីនីក្នុងវ័យ ១៧ឆ្នាំ
ចុចអាន៖ កន្លងទៅ ៤ឆ្នាំ ក្មេងស្រីរហ័ស្សនាម “គុជខ្មៅ” របស់ពិភពលោក ប្រែប្រួលសម្រស់យ៉ាងណាហើយ?
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


