ជីវិតកម្សាន្ដ
Min នឹងប្រកាសមុខមិត្តប្រុសថ្ងៃ Valentine តែមិនមែនជនទី ៣ ដូចចចាមអារ៉ាម
បន្ទាប់ពីតារាស្រី Min Peachaya ដែលថ្មីៗនេះនាងបានបង្ហើបថា ថ្ងៃនៃសេចក្ដីស្រលាញ់ខាងមុខ នឹងបង្ហាញមុខគូស្នេហ៍ ខណៈពេលនេះអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងចូលទៅបញ្ចេញមតិនៅលើគណនីរបស់នាង។

តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន តារាសម្ដែងប្រចាំប៉ុស្តិ៍លេខ៧រូបនេះបានបង្ហោះរូបស្លៀកពាក់អាវដៃវែងពណ៌ខ្មៅដ៏សិចស៊ី គូជាមួយនឹងសំពត់ខ្លីបង្ហាញជើងវែងស្ដើងតូចមួយ។ ប៉ុន្តែអ្វីដែលត្រូវចាប់ភ្នែក ចៀសមិនផុតនោះគឺCaption របស់ Min Peachya ដែលនាងថា “ឥឡូវនេះមានតែព័ត៌មានជនទី៣ប៉ុណ្ណោះ! ថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ ខ្ញុំឆ្ងល់ថា Min ត្រូវតែមានសង្សារមែនទេ? ដូច្នេះហើយ វានឹងមិនមែនជាព័ត៌មានជនទីបីសម្រាប់អ្នកដទៃឡើយ។ បោះបង់ជីវិតនៅលីវ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់គឺប្រសើរជាង”។

ភ្លាមៗនោះដែរ អ្នកគាំទ្របានចូល Comment យ៉ាងច្រើន ភាគច្រើនចង់ដឹងនិងរង់ចាំមើលគូស្នេហ៍ថ្មីរបស់ Min Peachya ហើយចង់ឃើញនាងវិលមកពិភពពណ៌ផ្កាឈូកពោរពេញដោយស្នេហាម្តងទៀត។
Min Peachya ក៏ត្រូវបានមហាជនជាច្រើនដឹងថានាងលីវមកយូរឆ្នាំហើយ ហើយបច្ចុប្បន្ននេះតារាសម្តែង Min បានវិវឌ្ឍខ្លួនក្លាយជាជាពាណិជ្ជករ កំពុងបោះទុនរកស៊ីលើផ្ទះនៅខេត្ត Khon Kaen ដែលនាងមានបំណងធ្វើវាដោយខ្លួនឯងស្ទើរតែគ្រប់ជំហានសឹងទាំងអស់។ ត្បិតថាកាលពីថ្មីៗនេះ នាងបានលេចឮព័ត៌មាន មានជាប់ពាក់ព័ន្ធនឹងគូស្នេហ័ Aum ក្ដី ប៉ុន្តែរឿរ៉ាវទាំងនោះមិនបានធ្វើឲ្យនាងឈឺក្បាលឡើយ។ ក្រោយមកទើបនាងបានបង្ហោសារមួយទៀតថា ពេលមានលុយ មិនខ្វះទេមនុស្សប្រុសដែលដើរចូលមក រហូតធ្វើឲ្យមាននិន្នាការលើបណ្ដាញសង្គមភ្លាមៗផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Matt ជម្រះមន្ទិលលើកដំបូង ក្រោយនៅតែពាក់ព័ន្ធឈ្មោះជនទី ៣ របស់គូស្នេហ៍ Aum-Pok
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


