ជីវិតកម្សាន្ដ
រៀមច្បង Anne បង្ហោះរូបប៉ុន្មានសន្លឹក នាំហ្វេនរំលឹកអតីតកាលសន្សំលុយក្នុងកូនជ្រូក
Anne Thongprasom បានចែករំលែកនៅរឿងរ៉ាវនិងការចងចាំល្អៗ កាលពីកុមារភាពអំពីកូនជ្រូកសន្សំលុយ ក្នុងពេលដែលនាងរស់នៅជាមួយលោកយាយ ស្របពេលដែលអ្នកគាំទ្រនិយមតាមដានបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួននាង បានចូលមកបញ្ចេញមតិចូលចិត្តគ្រប់គ្នា។

តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះ បានបញ្ចាក់អត្ថន័យរបស់នាងកាលនៅក្មេងថា វាជាការចងចាំរវាង Anne និងលោកយាយ ដែលរហូតមកដល់ពេលនេះ នាងនៅតែចងចាំគ្រប់ពេល។ តារារូបនេះក៏បានភ្ជាប់រូបថតមួយសន្លឹកដែលបង្ហាញពីភាពគួរឲ្យស្រលាញ់របស់នាង ជាមួយនឹងកូនជ្រូកថ្មីរបស់នាងថែមទៀត។

រៀមច្បងរូបនេះបានសរសេរសារលើ IG ថា “កាលខ្ញុំនៅក្មេង ជីដូនរបស់ខ្ញុំធ្លាប់សន្សំលុយដោយទិញកូនជ្រូកនេះផ្តល់ឲ្យ ហើយបង្ហាត់ឲ្យទម្លាក់លុយចូលដូចធនាគារ។ ប៉ុន្តែខ្ញុំភ័យរាល់ពេលត្រូវដកលុយនេះចេញ នោះមានន័យថា Anne ត្រូវវាយកូនជ្រូកដើម្បីយកលុយចេញ។ កាលណោះ ខ្ញុំចូលចិត្តរូបតុក្កតាទន្សាយជាងគេ។ តែថ្ងៃនេះ បានជួបពូម្នាក់កំពុងរុញរទះដឹកកូនជ្រូកសន្សំលុយដើរលក់ ក៏ជួយលោកពូទិញទុក ដើម្បីរំលឹកអនុស្សាវរីយ៍កន្លងមក”។

ក្រោយការបង្ហោះរូបដ៏មានអត្ថន័យរបស់ Anne Thongprasom ត្រូវបានគេចែករំលែកព្រោងព្រាត ព្រមជាមួយនឹងការចូលមកបញ្ចេញមតិពីអ្នកគាំទ្រដើម្បីប្រាប់រឿងរ៉ាវ និងបទពិសោធន៍របស់ពួកគេរៀងៗខ្លួន ខណៈតែប៉ុន្មាននាទីសោះរូបភាពអតីកាលរបស់នាង ទទួលបានការស្រលាញ់និងចូលចិត្តច្រើនជាង ២០,០០០ ឯណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបមួយសន្លឹកបញ្ជាក់ថា សេដ្ឋី Nott ស្រលាញ់ Chompoo ខ្លាំងណាស់
ចុចអាន៖តារាស្រីថៃ ៧ រូប កើនអ្នកតាមដានលើ IG លើសពី ១០ លាននាក់ នាឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


