ជីវិតកម្សាន្ដ
ឈុតអលង្ការថ្លៃបំផុតទាំង ៥ របស់ Jisoo ទាល់តែពួកអភិជនទើបមានលទ្ធភាពទិញពាក់
ក្នុងនាមជាទូតសុឆន្ទៈរបស់ប្រេនអលង្ការ Cartier តារាស្រីកូរ៉េ Jisoo សមាជិកក្រុម BLACKPINK ត្រូវបានម៉ាកយីហោរមួយនេះ ផ្ដល់ជូននូវគ្រឿងពេជ្រសុទ្ធតែថ្លៃៗលំដាប់អភិជន មានតែបុគ្គលកាន់កាប់ទ្រព្យសម្បត្តិវាល់លានប៉ុណ្ណោះ ទើបមានលទ្ធភាពទិញប្រើ។
១. ឈុត PANTHÈRE DE CARTIER



ខ្សែក PANTHÈRE DE CARTIER មានតម្លៃ ២០៧,០០០ដុល្លារ ខណៈខ្សែដៃដែលជាឈុតជាមួយខ្សែកនេះ មានតម្លៃ ៦ម៉ឺនដុល្លារអាមេរិក។
២. ឈុត Cartier Maison Cheongdam


សម្រាប់ខ្សែកមួយឈុតនេះ មានតម្លៃ ២២៤,០០០ដុល្លារ រួមបញ្ចូលជាមួយចិញ្ចៀនតម្លៃ ១១,៦០០ដុល្លារ និងនាឡិកាដៃតម្លៃ ៨,៣៥០ដុល្លារ។
៣. ឈុតខ្សែក និងក្រវិល Rayuela

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ Jisoo បានចូលរួមក្នុងព្រឹត្តិការណ៍មួយនៅប្រទេសថៃជាតំណាងឱ្យម៉ាកយីហោ Cartier ជាមួយនឹងតារាល្បីៗជាច្រើនរូបទៀត។ ក្នុងនោះនាងទាញបានការចាប់អារម្មណ៍ជាច្រើន ចំពោះគ្រឿងអលង្ការដែលនាងពាក់ ដែលខ្សែកត្រូវគេដឹងថា មានតម្លៃ ១.០៨លានដុល្លារ និងក្រវិលមានតម្លៃ ២៧៥,០០០ដុល្លារ។
៤. ឈុតខ្សែក និងក្រវិល POROCA

ចូលរួមនៅព្រឹត្តិការណ៍ Beautés du Monde collection ក្នុងប្រទេសអេស្ប៉ាញ Jisoo បានពាក់ត្បូងកណ្តៀង និងត្បូងពេជ្រដ៏មានតម្លៃ ដែលខ្សែកមានតម្លៃ ១.៧៣លានដុល្លារ ខណៈក្រវិលមានតម្លៃ ២៧ម៉ឺនដុល្លារ។
៥. ឈុត Beautés du Monde

នេះជាឈុតថ្លៃជាងគេបំផុត ដែល Jisoo ពាក់ថតស្ពតពាពិជ្ជកម្មឱ្យប្រេន Cartier ពេលដែលទើបក្លាយជាទូតសុឆន្ទៈដំបូង។ មួយឈុតនេះតម្លៃជាង ៣លានដុល្លារឯណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្ហាញខ្លួនលើកនេះ Jisoo សម្ញែងខ្សែកពេជ្រតម្លៃជាង ៣លានដុល្លារ
ចុចអាន៖ ឆ្នាំ២០២៣ Bella Ranee ក្លាយជាម្ចាស់ទ្រព្យសម្បត្តិវាល់លានដុល្លារ វ៉ាដាច់តារារៀមច្បងច្រើនរូប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


