ជីវិតកម្សាន្ដ
ប្អូនប្រុស Fan Bingbing វិះជួបគ្រោះថ្នាក់ដល់ជីវិត ដោយសារតែអ្នកគាំទ្រមួយរូប
នៅព្រឹកថ្ងៃទី ១៧ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រថយន្តហួសល្បឿនកំណត់បានបើកបុកលោក Fan Chengcheng និងបក្ខពួក។ ព័ត៌មាននេះភ្លាមៗបានទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីសាធារណជន។
ភ្លាមៗនោះ ស្ទូឌីយ៉ូរបស់តារាប្រុសបាននិយាយឡើងដើម្បីកែតម្រូវ និងពន្យល់។ តំណាងស្ទូឌីយោបាននិយាយថា សិល្បករបស់យើង Fan Chengcheng និងបុគ្គលិករបស់គាត់បានជិះយន្តហោះទៅកាន់ទីក្រុង Hangzhou (ប្រទេសចិន) នៅព្រឹកនេះ ហើយពួកគេត្រូវបានតាមដានដោយអ្នកគាំទ្រឆ្កួតៗដែលបើកឡានពីព្រលានយន្តហោះជាមួយនឹងអាកប្បកិរិយាក្រអឺតក្រទមបំផុត។

នៅពេលដែលពួកគេចូលទៅក្នុងចំណត បុគ្គលិកបានសុំឲ្យអ្នកគាំទ្រនោះចាកចេញ ប៉ុន្តែមនុស្សទាំងនេះមានចេតនាបើកឡានតម្រង់មករកបុគ្គលិករបស់យើង។ ទង្វើអាក្រក់នេះបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់សិល្បករ និងបុគ្គលិក។
ជាសំណាងល្អ ទាំង Fan Chengcheng និងសមាជិកទាំងអស់សុទ្ធតែមានសុវត្ថិភាព។ ស្ទូឌីយ៉ូបាននិយាយថា ពួកគេបានរក្សាវីដេអូទាំងអស់ទុកជាភស្តុតាងដើម្បីដាក់ទៅប៉ូលិសដើម្បីកាត់ទោសបុគ្គលដែលពាក់ព័ន្ធ។ ស្ទូឌីយ៉ូជាពិសេសអរគុណដល់កម្លាំងសមត្ថកិច្ចដែលមានវត្តមានទាន់ពេលវេលាដើម្បីដោះស្រាយឧបទ្ទវហេតុនេះ។
យ៉ាងណា សកម្មភាពរបស់អ្នកគាំទ្រឆ្កួតនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមានការខឹងសម្បារជាខ្លាំង។ កន្លងមក តារាសិល្បៈជាច្រើនមានទុក្ខព្រួយពេលត្រូវបានអ្នកគាំទ្រឆ្កួតៗ រហូតដល់ទម្លាយចូលសណ្ឋាគារដែលតារាខ្លួនស្នាក់នៅ។ ឧបទ្ទវហេតុនេះជាថ្មីម្តងទៀតបានបន្លឺសំឡេងរោទិ៍សម្រាប់បញ្ហាដ៏គ្រោះថ្នាក់កាន់តែខ្លាំងឡើង នៃអ្នកគាំទ្រឆ្កួតនៅក្នុង វិស័យសិល្បៈរបស់ចិន
Fan Chengcheng កើតនៅឆ្នាំ ២០០០ ដែលមនុស្សជាច្រើនស្គាល់ដោយសារតែលោកគឺជា ប្អូនប្រុសរបស់ Fan Bingbing។ ក្នុងឆ្នាំ ២០១៨ លោកបានបង្ហាញខ្លួនជាតារាចម្រៀងក្នុងក្រុម Nine Percent បន្ទាប់ពីឈ្នះកម្មវិធី Idol Produce។ ថ្វីបើលោក មានអាយុតិចជាងបងស្រី ១៩ ឆ្នាំ ដូច្នេះគាត់ត្រូវបានគេនិយាយថាជាកូនប្រុសសម្ងាត់ នៃគ្រួសារ Fan តែតារាស្រី បានបដិសេធម្តងហើយម្តងទៀតនូវពាក្យចចាមអារ៉ាមនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអង្គ តាវ មីងសឺ ទប់ទឹកភ្នែកលែងជាប់ នៅមុខផ្នូរ សាន់ឆាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


