ជីវិតកម្សាន្ដ
ហ្វាន ពីងពីង រងការរិះគន់ថាជាគំរូមិនល្អ ក្រោយចែករំលែកវិធីស្រកគីឡូ
តារាសម្ដែងចិន ហ្វាន ពីងពីង ថ្មីៗនេះបានចែករំលែកនៅលើគណនីបណ្តាញសង្គមចិន Douyin បង្ហាញវិធីថែរក្សារាងដោយនាងបានស្រក ៦ គីឡូក្រាមក្នុងរយៈពេល ៧ ថ្ងៃ ប៉ុន្តែត្រូវអ្នកលេងអ៊ីនធឺណិតរិះគន់ថាជាគំរូមិនល្អទៅវិញ ។

តារាស្រីវ័យ ៤០ ឆ្នាំរូបនេះបានរៀបរាប់ពីដំណើរនៃការសម្រកទម្ងន់របស់នាងយ៉ាងលម្អិត ដោយនិយាយថា នាងបានផឹកស្រាពេញមួយសប្តាហ៍ ដែលបង្កឲ្យមានការរិះគន់ពីអ្នកនិយមលេងអ៊ីនធឺណិត ។ អ្នកលេងបណ្ដាញសង្កមទាំងនោះនិយាយថា Pham Bang Bang កំពុងធ្វើជាគំរូអាក្រក់ ជាពិសេសសម្រាប់យុវជនដែលងាយទទួលឥទ្ធិពល និងមិនទាន់ចេះគ្រប់គ្រងខ្លួនឯង ។

យោងតាម ហ្វាន ពីងពីង បានឲ្យដឹងថា នាងកំពុងឆ្លងកាត់បច្ចេកទេសតមអាហារដែលគេហៅថា “bigu” aka ហើយនាងគិតថា បច្ចេកទេសសម្រកទម្ងន់នេះគឺសាកសមនឹងរូបរាងកាយផ្ទាល់ខ្លួនរបស់នាង ហើយវិធីស្រកគីឡូនេះខាងវេជ្ជសាស្ត្រក៏អះអាងដែរថា ជាវិធីសាស្រ្តត្រឹមត្រូវដើម្បីសម្រកទម្ងន់ ។
ក្នុងនោះរបបអាហាររបស់ ហ្វាន ពីងពីង មានភេសជ្ជៈជាច្រើនមុខផងដែរដូចជា ទឹកខ្មេះ ផ្លែប៉ោម ក្រូចឆ្មា ផ្លែឈើល្វីង និងទឹកផ្លែឈើក្រហម ខណៈនាងក៏ហាត់យូហ្គាពេញមួយសប្តាហ៍ផងដែរ ។

យ៉ាងណាមិញ តារាស្រីរូបនេះបានអះអាងថា ការហាត់ប្រាណ និងរបបអាហាររបស់នាងបានជួយឲ្យនាងស្រកបាន ៦ គីឡូក្រាមក្នុងរយៈពេល ៧ ថ្ងៃ ហើយនាងមិនមានអារម្មណ៍ឃ្លានរហូតដល់ថ្ងៃទី ៣ ខណៈមានអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងជាមួយនឹងរបបអាហារស្រដៀងគ្នានេះផងដែរថា វានាំឲ្យជ្រុះសក់ និងធ្វើឲ្យនាងខកខានមករដូវ ទើបធ្វើឲ្យមានការិះគន់ទៅលើ ហ្វាន ពីងពីង ដែលកំពុងធ្វើជាគំរូមិនល្អក្នុងបណ្តាញសង្គម ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន ៖ ហ្វាន ពីងពីង នឹងវិលមកវិញក្នុងខ្សែភាពយន្តខ្នាតធំ ស្រលាញ់ភេទដូចគ្នា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


