ជីវិតកម្សាន្ដ
ទ្រព្យសម្បត្តិ Yaya ឆ្នាំនេះ កើនឡើងវាល់លានដុល្លារ មិនចាញ់តារាស្រីរួមជំនាន់ឡើយ
ឆ្នាំ២០២៣នេះ តារាសម្ដែង Yaya Urassaya កើនឡើងទ្រព្យសម្បត្តិជាង ៤៤លានដុល្លារ ក្លាយជាកំពូលអ្នកមានមួយរូបក្នុងរង្វង់សិល្បៈថៃ ក៏ជាសេដ្ឋីនីលាក់មុខលំដាប់ប្រទេស មិនចាញ់មិត្តរួមជំនាន់ដូចជា Kimberly, Baifern ឬ Bella ឡើយ។

ប្រភពពី Networthspot រាយការណ៍ថា ទ្រព្យសម្បត្តិរបស់ Yaya នាឆ្នាំនេះកើនឡើងសរុប ៤៤.២២លានដុល្លារ ខណៈទ្រព្យសម្បត្តិជាក់លាក់របស់នាងអាចមានចំនួនលើសពីនេះ ព្រោះទិន្នន័យដែលបានរាយការណ៍ត្រឹមតែជាការសន្និដ្ឋាន មិនលម្អិតគ្រប់ជ្រុងជ្រោយនោះទេ។

យោងតាមប្រភពដដែល បានឱ្យដឹងដែរថា ប្រភពចំណូលដ៏មហាសាលដែលនាំឱ្យទ្រព្យសម្បត្តិរបស់ Yaya កើនឡើងខ្ពស់បែបនេះគឺបានមកពីការងារផ្សាយផលិតផលរបស់នាងតាមរយៈគណនី Instagram ផ្ទាល់ខ្លួន បូករួមនឹងចំណូលផ្សេងទៀតដូចជា ថតកុន តំណាងម៉ាកយីហោទាំងក្នុងស្រុក និងអន្តរជាតិ ផ្សាយពាណិជ្ជកម្មធំតូច និងជាភ្ញៀវកិត្តិយសក្នុងកម្មវិធីលំដាប់អភិជនជាច្រើនថែមទៀត។ ការងារទាំងនេះហើយដែលអាចជួយឱ្យតារាស្រីវ័យ ២៩ឆ្នាំរូបនេះ រកចំណូលបានយ៉ាងហោច ៨,៨៤លានដុល្លារ ក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឆ្នាំ២០២៣ Kimberley កើនទ្រព្យសុទ្ធមិនធម្មតា និងកំពុងត្រៀមទទួលមរតករាប់លានដុល្លារ
ចុចអាន៖ Margie ទទួលបានកាដូដ៏មានតម្លៃពីស្វាមី ហើយថាខ្លួនជានារីសំណាងជាងគេ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


