ជីវិតកម្សាន្ដ
Jun Ji Hyun និង Son Heung Min ភ្ញាក់ផ្អើលខ្លាំង ពេលជួបគ្នាចៃដន្យនៅទីក្រុងឡុងដ៍
កាលពីថ្ងៃទី ២០ ខែកុម្ភៈ តារាសម្តែងជួរមុខ Jun Ji Hyun និងកីឡាករបាល់ទាត់ Son Heung Min បានចូលរួមកម្មវិធី Burberry 2023 F/W Collection នៅ London Fashion Week ខណៈអ្នកទាំងពីរបានបង្ហាញភាពភ្ញាក់ផ្អើល នៅពេលបានជួបគ្នាដោយចៃដន្យ។

សារព័ត៌មាន W Korea បានចែករំលែកវីដេអូរបស់កំពូលតារាទាំង ២ដួងក្នុងកម្មវិធីតែមួយ ស្របពេលដែលអ្នកគាំទ្រទូទាំងពិភពលោកឃើញហើយ ពិតជាមានក្ដីរំភើបចិត្តដែលបានឃើញអ្នកទាំងពីរកំពុងសន្ទនាគ្នាយ៉ាងសប្បាយរីករាយ។ហើយនេះក៏ជារូបភាពដ៏កម្របំផុត រវាងតារាជួរមុខ និងកីឡាករជម្រើសជាតិកូរ៉េខាងត្បូង។

ទន្ទឹមនោះដែរ Jun Ji Hyun បាននិយាយថា “អរគុណខ្លាំងណាស់សម្រាប់ការចុះហត្ថលេខារបស់អ្នក” ខណៈ Son Heung Min បានឆ្លើយថា “មិនអីទេ ខ្ញុំត្រូវតែចុះហត្ថលេខា”។ តួឯកស្រីក្នុងរឿង “សង្សាខ្ញុំជាមនុស្សភពផ្កាយ” ក៏បន្ថែមទៀតថា នាងជាអ្នកគាំទ្រដ៏ធំរបស់ Son Heung Min រហូតធ្វើឲ្យលោករំភើបនិងនិយាយអរគុណដល់នាងថា នេះជាកិត្តិយសសម្រាប់លោកធំបំផុត។

សូមជម្រាបដែរថា Jun Ji Hyun ជាតារាសម្ដែងដែលអ្នកគាំទ្រទូទាំងប្រទេសកូរ៉េដឹងថា នាងជាតួឯកស្រីក្នុងរឿងល្បីៗជាច្រើនដូចជា “My Love from the Star”, “Assassination “, “The Legend of the Blue Sea” និង “Jirisan” ។ ដោយឡែកសម្រាប់ Son Heung Min គឺជាកីឡាករបាល់ទាត់ដែលលេងឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងទីក្រុងឡុងដ៍ និងជាប្រធានក្រុមជម្រើសជាតិកូរ៉េនាពេលនេះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញមុខតារាស្រីលំដាប់ពិភពលោក ៤ រូប មានឥទ្ធិពលបំផុតនៅលើ IG
ចុចអាន៖Jisoo កំពុងសំងំផលិតអាល់ប៊ុមទោល ចាយទុនមិនចេះតិចលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


