ជីវិតកម្សាន្ដ
លេចមុខជាសាធារណៈម្ដងទៀត Pinky ជាអ្នក Live លក់ផលិតផលអនឡាញ
បន្ទាប់ពីត្រូវតុលាការអនុញ្ញាតសិទ្ធិនៅក្រៅឃុំជាបណ្ដោះអាសន្ន Pinky បានត្រឡប់ចូលបម្រើការងារក្នុងវិស័យសិល្បៈវិញ ដោយកាលពីខែមុននាងបង្ហាញមុខសម្ពោធរឿងភាគមួយ និងបានផ្ដល់បទសម្ភាសន៍អំពីស្ថានភាពជីវិតរបស់នាងអំឡុង និងក្រោយពេលជាប់ពន្ធនាគារ។

ដោយឡែក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ Pinky បានលេចមុខជាសាធារណៈម្ដងទៀត ដោយនាងមានវត្តមាន Live លក់អីវ៉ាន់អនឡាញ នៅលើផេកផ្ទាល់ខ្លួនរបស់នាង។ តាមរយៈវីដេអូ Live តារាស្រី Pinky គឺជាអ្នកផ្សព្វផ្សាយលក់អាហារបំប៉នជំនួយដំណេក និងការសម្រាក ខណៈកំពុង Live មានទស្សនិកជនរាប់លានចូលទស្សនា។

ក្រៅពីចាប់អារម្មណ៍នឹងវត្តមានរបស់ Pinky នៅលើបណ្ដាញសង្គម អ្នកទស្សនាមានការចាប់អារម្មណ៍ផងដែរពីផលិតផលដែលនាងផ្សាយលក់ ព្រោះគ្រប់គ្នាកំពុងស្មានថានាងទំនងជាមានបញ្ហាគេង ក្រោយជួបព្យុះភ្លៀងជីវិត ទើបនាងហ៊ានយកផលិតផលនេះមកលក់អ៊ីចឹង។

ទោះបីជាមានចម្ងល់បែបនេះក្ដី ចំពោះសាមីខ្លួនមិនបានឆ្លើយតបទៅនឹងចម្ងល់របស់ទស្សនិកជនឡើយ ខណៈអ្នកគាំទ្រកំពុងចាំស្ដាប់ចម្លើយរបស់នាងគ្រប់គ្នា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ដាយ Nadech បង្ហាញវីឡាថ្មី ដែលកូនប្រុសត្រៀមរស់នៅជាមួយ Yaya ក្រោយរៀបការ
ចុចអាន៖ មិត្តជិតស្និទ្ធ ទម្លាយថា Pinky ប្ដូរចរិតសឹងទាំងស្រុង ក្រោយចេញពីមន្ទីរឃុំឃាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


