ជីវិតកម្សាន្ដ
Selena ទម្លាក់ Kylie ក្លាយជាតារាស្រីមានអ្នកតាមដាន IG ច្រើនជាងគេលើលោក
តារាចម្រៀងអាមេរិកាំង Selena Gomez ក្លាយជាតារាស្រីដំបូងបំផុតមានអ្នកតាមដាន Instagram ច្រើនជាងគេលើលោក វ៉ាដាច់តារាបង្ហាញម៉ូដ Kylie Jenner ដែលធ្លាប់គ្រងតំណែងនេះអស់រយៈពេល ៣ឆ្នាំជាប់ៗគ្នា។

នៅដើមឆ្នាំ២០២៣នេះ តារាស្រី Selena Gomez កើនអ្នកតាមដានច្រើនបំផុតនៅលើ Instagram រហូតដល់ ៣៨២លាននាក់ ខណៈ Kylie Jenner មានអ្នកតាមដានចំនួន ៣៨០លាននាក់។

តាមពិតតំណែងជាតារាស្រីមានអ្នកតាមដានច្រើនជាងគេលើ Instagram ម្ចាស់បទ “Same Old Love” ធ្លាប់គ្រងម្ដងមកហើយ ប៉ុន្តែតំណែងនេះត្រូវធ្លាក់ទៅវិញ ក្រោយពេល Selena សម្ងំព្យាបាលជំងឺ ហើយនាងបានផ្អាកសកម្មភាពនៅលើបណ្ដាញសង្គមអស់ពេលជិត ៤ឆ្នាំ។ នាងទើបត្រឡប់មកវិញ កាលពីឆ្នាំមុននេះឯង។

ក្រោយវិលមកវិញមិនបានប៉ុន្មាន Selena ក៏ឆក់បានតំណែងចាស់ ហើយបានក្លាយជាតារាស្រីលំដាប់ពិភពលោក និងជាបុគ្គលដ៏មានឥទ្ធិពលបំផុតក្នុងវិស័យកម្សាន្តជាសាកល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ត្រឡប់ក្រោយមើលពីប្រវត្តិ Selena Gomez មុនឆ្នាំ ២០២០
ចុចអាន៖ Selena Gomez លើកទឹកចិត្តអ្នកប្រឈមជំងឺផ្លូវចិត្ត តាមរយៈសាច់រឿងពិតរបស់ខ្លួន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


