ជីវិតកម្សាន្ដ
Selena Gomez លើកទឹកចិត្តអ្នកប្រឈមជំងឺផ្លូវចិត្ត តាមរយៈសាច់រឿងពិតរបស់ខ្លួន
តារាប៉ុបលំដាប់ពិភពលោក Selena Gomez បានបើកបង្ហាញអំពីសុខភាពផ្លូវចិត្ត (ជំងឺបាយប៉ូឡា) របស់ខ្លួនជាសាធារណៈនៅក្នុងភាពយន្តឯកសារ “My Mind and Me” កាលពីចុងឆ្នាំមុន ហើយពេលនេះនាងចេញមុខនិយាយជាចំហថា ការបង្ហាញបញ្ហាសុខភាពផ្លូវចិត្តរបស់នាង ធ្វើឱ្យនាងទទួលអារម្មណ៍ជ្រះស្រឡះ ហើយក៏គ្មានភាពខ្មាសអៀនចំពោះមហាជនឡើយ។

តារាស្រីវ័យ ៣០ឆ្នាំរូបនេះ បន្ថែមថា ពេលដែលនាងអាចចែករំលែកទៅកាន់មហាជន នាងពិតជាបានធូរស្រាលចិត្ត រីឯការព្រួយបារម្ភទាំងអស់ហាក់រសាយយ៉ាងខ្លាំង ហើយនាងមិនខ្មាសបន្តិចឡើយ ទោះបីអ្នកខ្លះថានាងឆ្កួតក៏ដោយ។

ក្រោយបញ្ចេញអារម្មណ៍យ៉ាងជឿជាក់ តាមរយៈសាច់រឿងពិតរបស់នាងនៅក្នុងភាពយន្តឯកសារ ក៏ដូចជាការចេញមុខមកនិយាយជាសាធារណៈ Selena បានផ្ដាំអ្នកគាំទ្រដែលកំពុងប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តទាំងអស់ កុំឱ្យពួកគេគិតថាខ្លួនអាក្រក់ដែលមានជំងឺ ព្រោះនាងជាឧទាហរណ៍ស្រាប់ ដែលអាចយកឈ្នះវាបាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Selena Gomez ទទួលស្គាល់ថា នាងមានបញ្ហាសុខភាព ពេលកំពុងសម្រកទម្ងន់
ចុចអាន៖ កាលឆ្នាំ ២០២២ Taylor Swift គឺជាតារាស្រីតែម្នាក់គត់ រកចំណូលបានច្រើនបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


