ជីវិតកម្សាន្ដ
Yaya Urassaya បង្ហាញឈុតប្លែកភ្នែកនៅ បារាំង
Yaya Urasaya បានបង្កើតចំណាប់អារម្មណ៍ដល់មហាជន បន្ទាប់ពីនាងបង្ហាញវត្តមានក្នុងកម្មវិធីបង្ហាញម៉ូដ Louis Vuitton Womenswear Fall Winter 2023-2024 នៅ Paris Fashion Week ដែលធ្វើឡើងនៅសារមន្ទីរ Orsay កាលពីថ្ងៃទី ០៦ ខែមីនា កន្លងទៅនេះ។

យ៉ាងណាមិញអ្វីដែលធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក នោះគឺឈុតអាវកាក់ពណ៌សដែលមានក្រណាត់រុំដ៏ក្រាស់លើដងខ្លួន ខណៈខ្សែរ៉ូតដ៏ធំមួយត្រូវបានដេរបំពាក់បិទបាំងដើមទ្រូង រួមជាមួយនឹងនឹងស្បែកជើងកវែងពណ៌ខ្មៅ ព្រមទាំងបន្ថែមកាបូបតូចមួយពីយីហោបារាំង Louis Vuitton ទៀតផង។ ហើយឈុតដ៏ល្អឯកគ្មានពីរនេះ បង្កើតដោយអ្នកច្នៃម៉ូដជនជាតិបារាំង-បែលហ្ស៊ិក Nicolas Ghesquière គឺជានាយកច្នៃប្រឌិតរបស់ Louis Vuitton សម្រាប់តារាសម្ដែងជនជាតិថៃរូបនេះ។

ជាមួយគ្នានេះដែរ អ្នកគាំទ្របស់ Yaya Urasaya បានសម្រុកចូលទៅបញ្ចេញមតិខុសគ្នា ត្បិតថាប្លែកភ្នែកទស្សនិកជនក៏ពិតមែន តែប្រសិនបើមនុស្សធម្មតាស្លៀកឈុតនេះពិតជាល្បីដល់សារព័ត៌មានមិនខាន។ ប៉ុន្តែបើ Yaya ស្លៀក ប្រាដកណាស់គ្មានហ្វេនមួយណាដែលមិនសរសើរសម្រស់របសនាងថាស្រស់ស្អាតនិងប្លែកភ្នែកខ្លាំងនោះទេ។ដូច្នេះមិនចម្លែកទេ ដែលតារាជួរមុខដូចជា Yaya ស្លៀកបង្ហាញឲ្យប្រេនលំដាប់ពិភពលោកមួយនេះ៕
សូមទស្សនារូបភាពប្លែកភ្នែករបស់តារាស្រី YaYa ខាងក្រោម៖







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


