ជីវិតកម្សាន្ដ
ដោយសារ Selena អ្នកគាំទ្រ Justin ស្រែកជេរទៅកាន់ Hailey ក្នុងពេលប្រគំតន្ត្រីរបស់ស្វាមី
យោងតាមសារព័ត៌មាន Insider រាយការណ៍ថា ភរិយារបស់ Justin Bieber គឺ Hailey ត្រូវអ្នកគាំទ្ររបស់ស្វាមីនាង ស្រែកប្រមាថអំឡុងពេលប្រគំតន្ត្រីថា ហេតុអ្វីបានជាហ៊ានធ្វើបែបនេះដាក់ Selena ស្របពេលដែលអ្នកខ្លះជេរនាងថែមទៀតផង។

អ្នកប្រើប្រាស់គណនី TikTok ម្នាក់បានចែករំលែកវីដេអូមួយដែលបង្ហាញពីការសម្តែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Justin Bieber នៅ Rolling Loud កាលពីចុងសប្ដាហ៍។ យ៉ាងណាមិញ អំឡុងនៃការសម្ដែងរបស់លោក អ្នកគាំទ្រ Justin មួយហ្វូងបានចាប់ផ្ដើមស្រែកថា “Fuck Hailey!” ព្រមៗគ្នា នៅពេលដែល Justin រៀបដើរទៅក្រោយឆាកវិញ។
វីដេអូឃ្លិបនេះបានបង្កការភ្ញាក់ផ្អើល និងទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រពាសពេញពិភពលោក រហូតមានមនុស្សមួយចំនួនបញ្ចេញមតិថា វាមិនសមរម្យទេដែលពួកគេទៅស្រែកជេរកណ្ដាលហ្វូងបែបនេះ។

សូមរម្លឹកដែរថា Selena បានបង្ហោះវីដេអូលើ TikTok និង Instagram Stories ផ្ទាល់ខ្លួន នៅថ្ងៃទី ២១ ខែកុម្ភៈ ដោយធ្វើត្រាប់តាមពាក្យថា “My name is Bella Hadid ”និងដាក់ខេបសិនថា “ខ្ញុំប្រាថ្នាឲ្យខ្ញុំស្អាតដូច Bella Hadid” ។ ក្រោយមកនាងបានបង្ហោះវីដេអូមួយទៀតនិយាយផ្ទាល់ថា “ជំនួសមកវិញគឺខ្ញុំ។ ខ្ញុំបានលាបចិញ្ចើមច្រើនពេក”។ មិនយូរប៉ុន្មាន Jenner បានបង្ហោះរូបភាពចិញ្ចើមនៅលើ Instagram Stories ជាមួយនឹងពាក្យថា “នេះជាឧបទ្ទវហេតុ?” រហូតអ្នកគាំទ្រផ្ដោតខ្លាំងថា នាងដៀមដាមឲ្យ Selena ស្របពេលដែល Hailey ក៏បង្ហោះលើ TikTok ដែលមានរូបនាង Kendall Jenner និង Justine Skye ដូចថើបគ្នាដោយដាក់ខេបសិនថា “ខ្ញុំមិននិយាយថានាងសមនឹងទទួលបានវាទេ ប៉ុន្តែខ្ញុំនិយាយថាពេលវេលារបស់ព្រះតែងតែត្រឹមត្រូវ” ។ ទោះបីជានាងបានលុបការបង្ហោះនេះក៏ដោយ ក៏អ្នកផ្សេងទៀតបានបង្ហោះវាឡើងវិញហើយលើកឡើងថា វីដេអូឃ្លិប TikTok នេះគឺសំដៅទៅលើ Selena ពីព្រោះគូនេះបានណាត់ជួប Justin តាំងពីឆ្នាំ ២០១០ ដល់ ២០១៨៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាល្បីៗលំដាប់ពិភពលោក ៦ ដួងធ្លាប់ដៃគូក្បត់ចិត្តហើយមិនខ្លាចមហាជនដឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


