ជីវិតកម្សាន្ដ
ស្ទីលផាត់មុខនឹងបង់បិទក្រោមភ្នែករបស់ Jennie ក្លាយជានិន្នាការពេញនិយមលើ TikTok
ស្នាមក្រោមភ្នែក ដែល Jennie ព្យាមយាមបិទបាំងដោយប្រើបង់ កាលរងរបួសកំលុងពេលប្រគំតន្រ្តីនៅប្រទេសម៉ាឡេស៊ី ពេលនេះក្លាយជានិន្នាការកំពុងពេញនិយមនៅលើបណ្ដាញ TikTok នាំគ្នាផាត់មុខតាមយ៉ាងច្រើនកុះករ។

កាលពីល្ងាចថ្ងៃទី៤ ខែមីនា សមាជិក Jennie នៃក្រុម BLACKPINK បានបង្ហាញខ្លួនលើឆាកក្នុងការប្រគំតន្ត្រី Born Pink ក្នុងទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាមួយរបួសជិតភ្នែកដែលនាងបានរអិល និងដួលពេលកំពុងហាត់ប្រាណ ហើយនៅថ្ងៃទី៨ ខែមីនា នាងបានបន្តដំណើរទៅបាំរាំង ដើម្បីបង្ហាញខ្លួនក្នុងកម្មវិធីម៉ូដ Paris Fashion Week ដោយភ្ជាប់ជាមួយនូវបង់បិទរបួសក្រោមភ្នែក។

ក្រោយពេល Jennie បង្ហាញវត្តមានជាមួយនឹងស្ទីលផាត់មុខ ដោយមានបិទបង់ក្រោមភ្នែក គេមិបានចាត់ទុកវាជាស្នាមរបួសនោះទេ តែគេយល់ថា វាជាស្ទីផាត់មុខថ្មីមួយបែបរបស់នាង ខណៈអ្នកលេង TikTok ដែលនិយមបង្កើតវីដេអូ Make up ឯណោះវិញនាំគ្នាផាត់មុខតាមយ៉ាងព្រោងព្រាត រហូតសាយភាយពាសពេញអ៊ីនធឺរណិតតែម្ដង សូម្បីតែអ្នកផាត់មុខលំដាប់ពិភពលោកមួយចំនួនក៏បញ្ចេញវីដេអូបិទបង់តាម Jennie នៅលើបណ្ដាញ Instagram របស់ខ្លួនដែរ។

ដោយឡែកចំពោះអ្នកគាំទ្រផ្សេងទៀត បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីឃើញអ្នកនិយមលេងអ៊ីនធឺរណិតនាំគ្នាផាត់មុខបែបនេះ ស្របពេលដែលអ្នកខ្លះនិយាយថា ស្ទីលនេះជាស្ទីលថ្មីគួរឱ្យចាប់អារម្មណ៍៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jennie លេងស្ទីលតុបតែងមុខនឹងបង់បិទរបួស ទាក់ទាញខ្លាំងនៅកម្មវិធី Paris Fashion Week
ចុចអាន៖ អ្នកលេងអ៊ីនធឺរណិតនាំគ្នាជីកកាយរូបភាព និងអត្ថន័យស្នាមសាក់របស់ Lisa
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


