ជីវិតកម្សាន្ដ
Jennie លេងស្ទីលតុបតែងមុខនឹងបង់បិទរបួស ទាក់ទាញខ្លាំងនៅកម្មវិធី Paris Fashion Week
ទោះមានរបួសនៅក្រោមភ្នែក ក៏នៅតែមិនកាត់បន្ថយភាពស្រស់ស្អាតរបស់ Jennie សមាជិក BLACKPINK នោះទេ ជាពិសេសមានការទាក់ទាញនៅស្ទីលតុបតែងមុខរបស់នាងជាមួយបង់បិទរបួសក្នុងកម្មវិធី Paris Fashion Week 2023 ដែលកំពុងល្បីខ្លាំង ។

រូបរាងចុងក្រោយរបស់ Jennie សមាជិក BLACKPINK ដែលបានចូលរួម Paris Fashion Week 2023 ក្នុងនាមជាទូសុឆន្ទៈរបស់ម៉ាកយីហោប្រណិត CHANEL ដើម្បីមើលកម្មវិធីបង្ហាញម៉ូដ Chanel Fall/Winter 2023 ប៉ុន្តែស្រស់ស្អាតរបស់នាងវិញ ទោះបីមានបង់បិទរបួសនៅផ្ទៃមុខក៏នៅតែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជុំវិញពិភពលោកជាស្ទីលតុបតែងមុខថ្មីរបស់នាង ។


ជាមួយគ្នានេះ Jennie បានបង្ហាញខ្លួនជាមួយនឹងឈុតសំលៀកបំពាក់នឹងខ្សែក្រវាត់ ចិញ្ចៀន និង កាបូបម៉ាក CHANEL សំលៀកបំពាក់សាមញ្ញនេះ ដែលមើលទៅល្អឥតខ្ចោះនិងរាងកាយរបស់នាង។ បន្ថែមពីលើការស្លៀកពាក់ស្ទីលតុបតែងមុខវិញ ដោយផ្ដោតលើការតុបតែងភ្នែកបែកលក្ខណៈ Cat eye មានភាពសិចស៊ី និងទាក់ទាញ ហើយមិនថា Jennie ស្ថិតក្នុងទម្រង់ណាទេ នាងនៅតែមានភាពស្រស់ស្អាត ។

យ៉ាងណាមិញ Jennie មិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយជាមួយស្ទីលលេងខ្លួនរបស់នាង ជាពិសេសរួបថតរបស់នាងចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ Chanel ត្រូវបានចែកចាយយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jisoo បំបែកកំណត់ត្រាជាសមាជិក BLACKPINK លក់អាល់ប៊ុមទោលដាច់បំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


