ជីវិតកម្សាន្ដ
ដំណើរជីវិត ២៦ ឆ្នាំ មុនក្លាយជា Aum Patcharapa តារាស្រីលំដាប់លេខ ១ ប្រចាំប្រទេសថៃ
ដឹងទេ? មុនក្លាយជា Aum Patchrapa កំពូលតារាស្រីលំដាប់លេខ ១ ប្រចាំប្រទេសថៃ វាមិនមែនជារឿងងាយស្រួលទាល់តែសោះ។ ជាពិសេសនរណាទៅជឿថា នាងអាចក្លាយជានិមិត្តរូបខាងវិស័យសិល្បៈទាំងសម្រស់ ភាពសិចស៊ី និងការសម្ដែងឆ្នើមរហូតដល់សព្វថ្ងៃនេះ ដល់ទៅជិត២៦ឆ្នាំ។

Aum Patcharapa មានឈ្មោះដើមថា Khaimuk Chaichua ព្រោះនាងកើតមកមានស្បែកសរលោងដូចគុជតាំងពីវ័យកុមារ។ ប៉ុន្តែក្រោយមកមានការលើកឡើងថា អក្សរក្នុងនាមត្រកូលមិនល្អ ទើបប្តូរមកជា Aum Patchrapa ដោយចាប់ផ្តើមប្រឡូកក្នុងវិស័យនេះពីតំណែង Miss Hack នៅឆ្នាំ ១៩៩៧ ហើយចុះកុងត្រាធ្វើជាតួសម្តែងនៅប៉ុស្តិ៍លេខ ៧ ក្រោមការបញ្ចុះបញ្ចូលរបស់មនុស្សម្នាក់ឈ្មោះ Kaew ។ នាងចាប់ផ្ដើមដំបូងគឺ MV ចម្រៀង “មិនមែនសុបិន” ច្រៀងដោយ Ton Arpakorn មុននឹងរឿងភាគដំបូងគឺ Manee Neur Tae (១៩៩៧) សម្ដែងជាមួយតារាប្រុស Kongkapan Sangsuriya និងរឿងជាច្រើនទៀតដែលទស្សនិកជនជំនាន់កាលណោះស្គាល់ច្បាស់បំផុត។
ចំណែកភាពយន្តល្បីៗក៏មានដូចជា Fake , Ghost Mother , see a ghost thai, Fabulous 30, Single Single Lady។ ចំណែកការងារពិធីការិនីទូរទស្សន៍កម្មវិធី «JorJee» នាងធ្វើបាន១២ឆ្នាំទើបឈប់។ យ៉ាងណាមិញប្រជាប្រិយភាពរបស់នាងកាន់តែល្បី រហូតមានព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្ម ពិធីករទាក់ទងស្ទើរតែរាល់ថ្ងៃ។ អត្រាថ្លៃសេវាក៏ខ្ពស់បំផុតក្នុងចំណោមតារាស្រីដូចគ្នា ខណៈនាងស៊ីថ្លៃខ្ពស់បំផុតដល់ទៅ ២៥០,០០០ បាតក្នុងមួយភាគ តម្លៃផ្សាយពាណិជ្ជកម្មមិនតិចជាថ ១៥លានបាត ក្នុងការងារមួយលើកៗ ចំណែកព្រឹត្តិការណ៍ផ្សេងៗ ប្រសិនបើនាងត្រូវចូលរួម ម្ចាស់កម្មវិធីត្រូវចំណាយ ៣០០,០០០បាត ក្នុងមួយព្រឹត្តិការណ៍ឯណោះ។
រៀមច្បងរូបនេះត្រូវគេចាត់ទុកថាជាវីរនារីត្រួសត្រាយ ដែលក្រោកឡើងហើយជាតារាដំបូងដែលតែងខ្លួនថតរូបសិចស៊ីជាងគេនាសម័យនោះ។ នាងជាតួឯកស្រីដែលត្រូវតែស្អាត និងផ្អែមល្ហែមគ្រប់ការសម្ដែង ហើយតែងព្រងើយកន្តើយនឹងការរិះគន់ជាច្រើន និងមានចរន្តប្រឆាំងចំពោះរឿងមិនសមគួរលើប្រព័ន្ធផ្សព្វផ្សាយផងដែរ។ នាងឈ្នះពានស្រីសិចស៊ីគ្រប់ដំណាក់កាល រហូតដល់ឆ្នាំ២០១២ Aum ប្រកាសខ្លួនមិនសុំពានសិចស៊ីទៀតទេ ដោយចង់ទុកផ្លូវដល់ក្មេងៗជំនាន់ក្រោយវិញម្ដង ពេលនោះសមាគមអ្នកកាសែតកម្សាន្តដាក់រហស្សនាម “តារាចូលនិវត្តន៍”។

ទោះបីជានាងកាត់បន្ថយកម្រិតនៃភាពសិចស៊ីក៏ដោយ។ ប៉ុន្តែឈ្មោះរបស់នាងមិនដែលបាត់ពីប្រព័ន្ធផ្សព្វផ្សាយថៃឡើយ។ ដោយសារតែភាពគួរឲ្យស្រលាញ់ ភាពក្រមិចក្រមើម មិនឆ្មើងឆ្មៃរបស់ Aum ធ្វើឲ្យកងទ័ពអ្នកគាំទ្រកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្រុកចូលចិត្ត ពេល Aum ចេញកម្មវិធីមួយរហូតទទួលបានរហស្សនាមមួយទៀត «កំពូលតារាមានទីផ្សារខ្ពស់» ។ អស់រយៈពេលជិត ២៦ ឆ្នាំមុនពេលក្លាយជាកំពូលតារាដែលមិនមាននរណាម្នាក់អាចឈរនៅចំណុចនេះបានទេ តែដោយសារនាងជា “Aum Patchrapa” ជាតួឯកក្នុងដួងចិត្តទស្សនិកជនជារៀងរហូត នៅតែស្រស់ស្អាតឥតខ្ចោះមិនប្រែប្រួល ទោះបីមានតារាស្រករក្រោយប្រឹងវ៉ាជែងក្ដី។

បើនិយាយពីរឿងស្នេហានាងធ្លាប់មានទំនាក់ទំនងជាមួយកូនអ្នកមាននៃសង្គមជាន់ខ្ពស់ជាច្រើននាក់។ ប៉ុន្តែក្រោយមក Aum ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយមិត្តប្រុសជាសេដ្ឋីប្រាក់លាន ដោយមិនស្ដាយស្រណោះសូម្បីតែបន្តិចណាឡើយ។ មកទល់ពេលនេះ តារាស្រីលេខ១ប្រចាំប្រទេសថៃគឺជាតារាមានបំផុតមួយរូបដែលមានឈ្មោះក្នុងបញ្ជីតារាល្បីៗដែលពេញនិយមបំផុត។ យោងតាមការវិភាគរបស់ Wikipedia, Forbes & Business Insider ទ្រព្យសម្បត្តិសុទ្ធរបស់នាងមានចំនួនសរុបមាន ៥ លានដុល្លារឯណោះ៕


ប្រែស្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aum បង្ហាញមុខធម្មជាតិមិនតុបតែង ក្នុងវ័យ ៤៤ ឆ្នាំ
ចុចអាន៖២ សន្លឹកអង្គុយលើកជើងរបស់ Aum មហាជនសឹងប្រហោងពោះគ្រប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


