ជីវិតកម្សាន្ដ
សាយ សៀរ៉ា បញ្ជាក់អាការជំងឺ ក្រោយចេញទៅព្យាបាលនៅក្រៅប្រទេស
តារាសម្ដែងប្រុសលោក សាយ សៀរ៉ា ថ្មីៗនេះ បានធ្លាក់ខ្លួនឈឺចេញទៅព្យាបាលនៅប្រទេសថៃ ដោយសារជំងឺវៀចមាត់ និងភ្នែក បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ខណៈខ្លះទៀតបានបង្ហាញក្ដីព្រួយបារម្ភផងនោះ។

បន្ទាប់ពីចេញទៅព្យាបាលរយៈពេលប្រមាណ ១ សប្ដាហ៍ លោក សាយ សៀរ៉ា បានប្រាប់ឲ្យដឹងតាមបណ្ដាញសង្គមថា ពេលនេះអាការជំងឺរបស់លោកបានធូរស្រាលប្រមាណ ៩០ ភាគរយហើយ ដោយក្នុងនោះ ភ្នែក និងមាត់របស់លោក បានវិលមកសភាពដើមវិញ។ លោកថា ៣ ថ្ងៃទៀត ពេទ្យឲ្យលោកវិលមកស្រុកខ្មែរវិញហើយ។

តារាសម្ដែងលោក សាយ សៀរ៉ា បន្តទៀតថា “ខ្ញុំឈឺរលាកសរសៃផ្ទៃមុខទី ៧ ធ្វើឲ្យវៀចមុខ វៀចភ្នែក វៀចមាត់ តែពេលនេះក៏បានធូរច្រើនហើយ”។ លោកថា ពេលដែលចូលពេទ្យដំបូង គឺវៀចភ្នែក និងវៀចមាត់ ហើយពេលបរិភោគទឹក និងបាយ គឺហៀរចេញតាមមាត់ តែក្រោយការព្យាបាលនៅមន្ទីរពេទ្យថៃ បានវិលមកសភាពដើមប្រមាណ ៩០ ភាគរយវិញហើយ។

ជាមួយគ្នានេះដែរ លោក សាយ សៀរ៉ា ក៏បានថ្លែងអំណរគុណដល់សិល្បករ-សិល្បការិនីរួមអាជីព ព្រមទាំងអ្នកគាំទ្រនៅក្នុង និងក្រៅប្រទេស ដែលបានសម្ដែងក្ដីព្រួយបារម្ភ និងឆាតសួរសុខទុក្ខ ហើយផ្ញើសារជូនពរផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


