ជីវិតកម្សាន្ដ
តារាបរទេស ៥ ដួង ធ្លាប់ញៀនគ្រឿងស្រវឹងសឹងតែងើបមិនរួច
គ្រឿងស្រវឹងជាអាវុធមុខពីរសម្រាប់មនុស្ស ទោះបីវាអាចជួយរំសាយអារម្មណ៍និងកាត់បន្ថយហានិភ័យជំងឺមួយចំនួនក៏ដោយ ជាតិស្រវឹងនៅតែអាចបំផ្លាញអនាគតរបស់អ្នកដដែលបើទទួលទានលើសកម្រិត ។ មកដឹងពីតារាបរទេស ៥ ដួងធ្លាប់ញៀនគ្រឿងស្រវឹងសឹងតែងើបមិនរួច ៖
១. Robert Downey Jr.
ភាគច្រើនស្គាល់គាត់ជាតួ Iron Man ក្នុងរឿង Avengers ដ៏ល្បីលំដាប់ពិភពលោក លោក Robert ធ្លាប់ញៀនស្រានិងថ្នាំរហូតត្រូវចាប់ខ្លួនកាលពីជាង ២០ ឆ្នាំមុន ។


២. Brad Pitt
លោក Brad ជាតារាសម្ដែងជួរ A ជាងប្រហែល ៣០ ឆ្នាំមកហើយ ក្រោយបែកបាក់គ្រួសារនៅឆ្នាំ ២០១៧ គាត់បានបើកចំហពីបទពិសោធន៍ញៀនស្រានិងថ្នាំថាដើម្បីបន្លប់អារម្មណ៍សោកសៅ ។

៣. Zac Efron
លោក Zac បានសារភាពថា ការក្លាយជាតារាហូលីវូដនៅវ័យក្មេងពេកពិតជាមានសំពាធច្រើនពិបាកទទួលយកណាស់ទើបគាត់ផឹកគ្រឿងស្រវឹងបន្ធូរអារម្មណ៍ ប៉ុន្តែជ្រុលញៀនខ្លាំងសឹងដកខ្លួនមិនរួច ។

៤. Demi Lovato
ពីមុន Demi មិនត្រឹមតែញៀនស្រាប៉ុណ្ណោះទេ តារាស្រីពានរង្វាន់ Grammy រូបនេះថែមទាំងញៀនថ្នាំកម្រិតធ្ងន់ទៀតផង សូម្បីលើយន្តហោះក៏នាងត្រូវការថ្នាំខ្លាំងដែរ ។

៥. Daniel Radcliffe
លោក Daniel ជាតួ Harry Potter ក្នុងរឿងវេទមន្តដ៏ល្បីរន្ទឺ គាត់សារភាពថាដើម្បីសម្របខ្លួនជាតារាល្បីភ្លាមៗធ្វើឲ្យខ្លួនញៀនគ្រឿងស្រវឹងដល់ថ្នាក់ផ្ដាច់ខ្លួនចេញពីសង្គមទៅវិញ បច្ចុប្បន្នគាត់បានផ្ដាច់វាដោយជោគជ័យហើយ ។

មិនថាដើរផ្លូវខុសយ៉ាងណាឡើយ ការភ្ញាក់ខ្លួននៅតែមិនទាន់ហួសពេលទេដរាបណាអ្នកនៅមានជីវិតនិងចេះដឹងកំហុស ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


