Connect with us

ជីវិតកម្សាន្ដ

តួអាសអាភាស Shu Qi តបទៅអ្នកលេងអ៊ីនធឺណិតដែលថា អាថ៌កំបាំងមានរាងស្អាត គឺកុំយកកូន

បានផុស

នៅ

ទោះបី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ តារា​សម្ដែង​តៃវ៉ាន់ Shu Qi ​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សម្រស់​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ភាពយន្ត​អាស៊ី បើទោះបីជានាងឈាន​ដល់អាយុ ៤៦ ឆ្នាំ​ហើយ​ក្ដី ស្របពេលដែលកាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបថតខ្លួនឯងក្នុងឈុតពណ៌​ស​ដ៏​ស៊ិចស៊ី​ នៅ​លើ​បណ្ដាញ​សង្គម​​ រហូតអ្នកគាំទ្រ​មិន​អាចទប់អារម្មណ៍​​សរសើរ​នាង​បាន​ទេ ​កាល​បើ​ឃើញ​សម្រស់​ដ៏​ស្រស់​ស្អាត​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ នៅខាងក្រោមរូបភាពរបស់នាងមានទាំងការបញ្ចេញមតិសរសើរនិង​សំណួរ​ជា​ច្រើន​អំពី​របៀប​រក្សារាង ស្របពេលនៅ​ថ្ងៃបន្ទាប់ នាងបានចែករំលែកវីដេអូរបស់នាង និងមិត្តភ័ក្តិ​ធ្វើការ​ហាត់ប្រាណនិង​អាថ៌កំបាំង​ថា “សាមញ្ញ” របស់​នាង​ក្នុង​ការរក្សារាង​ដោយ​ថា “ការ​រក្សារាងពិតជា​សាមញ្ញ​ណាស់! កុំអង្គុយនៅពេលដែលអ្នកអាចឈរបាន កុំដេកនៅពេល​ដែលអ្នកអាចអង្គុយបាន ហើយរក្សា​អារម្មណ៍​រីករាយ។ ខ្ញុំញ៉ាំអ្វីគ្រប់យ៉ាង រួមទាំងបង្អែមក្នុងកម្រិតមធ្យម ហើយបន្ទាប់មកសម្រាប់អាហារពេលល្ងាច ខ្ញុំមានបបរចម្រុះមួយចាន។ ប្រសិនបើ​ខ្ញុំ​ត្រូវ​គេង​យឺត ខ្ញុំ​នឹង​ញ៉ាំ​ធម្មតា​រហូតដល់​ខ្ញុំ​ឆ្អែត ៧០ ភាគរយ។ ប៉ុន្តែ​ប្រាកដ​ណាស់ អ្នក​ត្រូវ​តែ​ដុត​ចោល​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​ញ៉ាំ”។

យ៉ាងណាមិញ មានមតិ​ជាច្រើន​​ដូចបញ្ចេញខុសៗគ្នាថា “អ្វីដែលអ្នកបានលើកឡើងគឺពិបាកពេក។ ចំណង់ចំណូលចិត្តដ៏ធំបំផុតរបស់ខ្ញុំគឺដេក​ ហើយញ៉ាំសាច់មាន់បំពង។ ខ្ញុំ​សម​ជាង​ការ​មើល​មនុស្ស​ស្អាត​ដូច​អ្នក ខ្ញុំ​បោះបង់​ការ​មើល​ទៅ​ស្អាត” “ត្រឹម​តែ 100cc ល្អ​ដូច​មិន​ផឹក” និង “ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​លះបង់​ជីវិត”។ ​បន្ទាប់មកមានអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ ដែលបានបញ្ចេញមតិជាភាសាអង់គ្លេសថា “ហើយកុំមានកូន វាផ្លាស់ប្តូររាងកាយរបស់អ្នក”។

ភ្លាមៗនោះដែរ Shu Qi ក៏ប្រញាប់តបតទៅកាន់បុគ្គលនោះវិញជាភាសាអង់គ្លេសដូចគ្នាថា “ខ្ញុំមានមិត្តភ័ក្តិជាច្រើនដែលមានកូន ហើយរាងកាយរបស់គេល្អជាងខ្ញុំ”។ ដែលការបញ្ចេញមតិនេះធ្វើឲ្យអ្នកគាំទ្រហាក់ពេញចិត្តស្តូកនឹងការឡើកឡើងរបស់នាងផងដែរ។ ព្រោះបច្ចុប្បន្ននេះនាងនិងស្វាមី Stephen Fung ដែលជាអ្នកដឹកនាំរឿង ក៏ពុំទាន់មានដំណឹងល្អ ក្រោយពួកគេរៀបការកាលពីឆ្នាំ២០១៦៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បាត់មុខឈប់សម្ដែង តាមពិតតួសិចស៊ី Shu Qi មានជំងឺអាឡ័កស៊ីធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​៩​ខ្នង​និង​ឃ្លាំងស្តុ​ប​អីវ៉ាន់ ​ព្រមទាំង​ខូចខាត​រថយន្ត Lexus RX330​មួយគ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច​តេ​ជោ ៖ ការ​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ ជូនដំណឹង​ស្តី​ពី​​ការ​បញ្ចៀស​ចរាចរណ៍​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន នាថ្ងៃទី៤-៥ ខែឧសភា ខាងមុខនេះ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ

Sokha Hotels

ព័ត៌មានពេញនិយម