ជីវិតកម្សាន្ដ
ហ្វេនភ្ញាក់ផ្អើល ក្រោយកុមារីក្នុងរឿង “The Glory” សារភាពថា ខ្លួនមានសង្សារតាំងពីថ្នាក់ទី១
បន្ទាប់ពីតួក្នុងរឿង The Glory គឺតារាសម្ដែងស្រី Lim Ji Yeon និងតារាប្រុស Lee Do Hyun ត្រូវបាន Dispatch បង្ហើបថាកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា តារាស្រីវ័យក្មេងម្នាក់ទៀតបានសារភាពពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់នាងផងដែរ ហើយពុំមាននរណាក្រៅពីកុមារីដ៏គួរឱ្យស្រឡាញ់ Oh Ji Yul នោះទេ។

ភ្លាមៗបន្ទាប់ពីភ្នាក់ងាររបស់តារាសម្តែងទាំងពីរបានបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់ពួកគេ និយាយបទសម្ភាសន៍មួយ តួកូនស្រីរបស់ Lim Ji Yeon បានប្រាប់ត្រង់ៗថា នាងក៏មានមិត្តប្រុសដែរ ដែលនាងបានទាក់ទងគ្នាតាំងពីរៀនថ្នាក់ទី១មកម្ល៉េះ។

កុមារី Oh Ji Yul បានរៀបរាប់ពីគ្រាស្គាល់គ្នា រហូតដល់ភ្ជាប់ទំនាក់ទំនងស្នេហាថា នាងបានជួបមិត្តប្រុសដំបូងនៅសាលា ព្រោះនាងរៀនសាលាតែមួយជាមួយគេ។ មិនតែប៉ុណ្ណោះ មិត្តប្រុសនាងក៏ជាអ្នកជិតខាងនាងផងដែរ ដោយអ្នកទាំងពីររស់នៅក្នុងផ្ទះល្វែងដូចគ្នា។ ក្រោយចេញពីរៀន ពួកគេតែងតែដើរទៅផ្ទះជាមួយគ្នាទៀតផង។

Oh Ji Yul និយាយទាំងទំនុកចិត្តទៀតថា នាងបានសារភាពស្នេហ៍ប្រាប់គេជាមុន ហើយអ្នកទាំងពីរក៏បានក្លាយជាសង្សារនឹងគ្នា ដោយសារមិត្តប្រុសរបស់នាងក៏ចូលចិត្តនាងដែរ។

បន្ទាប់ពីឮពាក្យសារភាពរួចមក អ្នកនិយមលេងអ៊ីនធឺណឺតមួយចំនួនបានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង និងមិនចង់ជឿឡើយថាវាជាការពិត ប៉ុន្តែក៏មានអ្នកខ្លះបានជូនពរឱ្យតារាសម្តែងវ័យក្មេងរូបនេះទទួលបានសុភមង្គលក្នុងទំនាក់ទំនងរបស់នាង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ នៅក្មេងមែន តែកុមារីក្នុងរឿង “The Glory” ក្ដោបបានឱកាសជាម៉ូដែលឱ្យទស្សនាវដ្ដីអន្តរជាតិ
ចុចអាន៖ តារាសម្ដែង Lee Do Hyun និង Lim Ji Yeon ក្នុងរឿង”The Glory”លួចណាត់ជួបគ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


