ជីវិតកម្សាន្ដ
ក្រោយរងមតិរិះគន់រឿងសិចស៊ីជ្រុល Kratae បញ្ចេញសារចាក់ដោតមួយឃ្លា
តារាចម្រៀងថៃ Kratae ដែលនិយមលេងខ្លួនសិចស៊ី មិនថាទាំងការបង្ហាញជាសាធារណៈ រូបភាព និងវីដេអូ ពេលនេះត្រូវមហាជននាំគ្នារិះគន់ឥតសំចៃ បន្ទាប់ពីមួយរយៈក្រោយនេះនាងកាន់តែសិចស៊ីខ្លាំងឡើងៗ ជាពិសេសអំឡុងពេលឡើងឆាកប្រគំតន្ត្រី កាលពីប៉ុន្មានសប្ដាហ៍មុន។

ឈុតដែល Kratae ស្លៀកឡើងច្រៀងលើឆាកតន្ត្រី កាលពីខែមីនាកន្លងទៅ ត្រូវទស្សនិកជនក្នុងស្រុកនាំគ្នារិះគន់ថា ពិតជាស៊ិចស៊ីហួសហេតុពេក ខណៈរូបភាពៗរបស់នាងមួយសន្លឹកៗនាពេលថ្មីៗនេះ សុទ្ធសឹងបញ្ចេញសាច់សឹងទាំងស្រុង បង្ហាញពីភាពស្រើបស្រាលដល់មហាជន។


តាមពិតមតិរិះគន់បានផ្ទុះឡើងតាំងពីពេលនាងបង្ហាញខ្លួនមកម្ល៉េះ ប៉ុន្តែតារាស្រីវ័យ ៣៥ឆ្នាំរូបនេះហាក់មិនអើពើ ស្របពេលដែលការជេរស្ដីនៅតែបន្តកើតមាន ទើបនាងចេញមុខមកទម្លាយសារមួយឃ្លាយ៉ាងចាក់ដោត។


តាមរយៈសារបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួន Kratae សរសេរថា “មនុស្សគ្រប់រូបមានរឿងរ៉ាវជីវិតផ្ទាល់ខ្លួន។ ហើយគ្មាននរណាម្នាក់ល្អឥតខ្ចោះក្នុងរឿងគ្រប់យ៉ាងនោះទេ” ។ បន្ថែមពីលើនេះនាងបានសរសេរលើកទឹកចិត្តអ្នកគាំទ្រឱ្យបង្ហាញពីភាពអត់ធ្មត់ ត្រូវមានទំនុកចិត្តលើខ្លួនឯង និងស្រឡាញ់ខ្លួនឯងឱ្យបានច្រើន។ នាងផ្ដាំថា ត្រូវចេះអភិវឌ្ឍខ្លួនឯងជាងអ្នកដទៃ និងរកមើលអ្វីដែលធ្វើឱ្យខ្លួនឯងអាចធ្វើបាន ហើយធ្វើវាទៅ។

នេះមិនមែនជាលើកទីមួយទេដែល Kratae ទទួលបានការិះគន់ពីមហាជនថៃ ត្បិតកន្លងមកនាងធ្លាប់ត្រូវគេរិះគន់ធ្ងន់ៗលើសនេះទៅទៀតៗ ពាក់ព័ន្ធនឹងការតុបតែងខ្លួនសិចស៊ីរបស់នាង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Kratae ធ្វើឱ្យហ្វេនប្រហោងពោះម្ដងទៀត ក្រោយបង្ហោះរូបមួយសន្លឹក
ចុចអាន៖ តារាចម្រៀងកូរ៉េ Bana ចែករំលែកថា ខ្លួនធ្លាប់បដិសេធរៀបការជាមួយព្រះអង្គម្ចាស់ថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


